ភ្នំពេញ៖តារាចម្រៀងផលិតកម្មសាន់ដេនាយចឺម ពេលនេះមានតម្លៃខ្លួនច្រៀង១ កមម្មវិធីស៊ីថ្លៃដល់ ទៅ២ ពាន់ដុល្លារឯណ្ណោះ ដែលការឡើងថ្លៃខ្លួនពេលនេះស្មើទៅនិងតារាចម្រៀង​ល្បីដែលច្រៀងជាយូរឆ្នាំមកហើយដែរ។គេចាំបានថាកាលពីនាយចឺម ច្រៀងផងកំប្លែងផងនោះតារាកំប្លែង​ដែលវិវត្តន៍ខ្លួនទៅជាអ្នក​ចម្រៀង​រូបនេះ​ស៊ីថ្លៃ១កម្មវិធីតែ៧០០ដុល្លាទេ តែឥឡូវឡើងដូចSuper Star ទៅហើយ។Image may contain: 2 people, selfie and close-up

គូរបញ្ជាក់ថានាយចឺម បានផ្ដាច់ខ្លួនចេញពីអាជីពកំប្លែង​ទាំងស្រុងកាលពីឆ្នាំ២០១៧​ហើយមកធ្វើជាអ្នក​ចម្រៀង​ផ្ដាច់មុខនៅសាន់ដេ ដោយចេញបទល្បីៗជាបន្ដរបន្ទាប់ទើប​ធ្វើឲ្យរូបគេឡើងថ្លៃខ្លួន​ទាំងមិន​គួរឲ្យ​ជឿ​បែបនេះ។Image may contain: 2 people, people standing, shoes and outdoor

យ៉ាងណាការដែលនាយចឺម ច្រៀងនិងសម្ដែងជាមួយស្រីស្អាតវីរៈ និច្ច ដែលជាក្មួយលោកខាន់ ជេមស៍ ជា​ញឹក​ញាប់តាំងពីល្បីបទ”មនុស្សប្រុសមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា”ហើយឲ្យកញ្ញាវីរៈ និច្ច ច្រៀង​បទ​”មនុស្ស​​​ស្រីមានសាវ៉ាច្រើនមិនមែនសុទ្ធតែសាវា”និងនាយចឺម ច្រៀងបទ”បែកគ្នាហាមជេម៉ែរ”និងឲ្យវីរៈនិច្ច ច្រៀងបទ”ជយោ!សង្សារ សុំបែកហើយ”នោះកាន់តែធ្វើឲ្យនាយចឺម និងវីរៈ និច្ច មានការស្និតស្នាល​គ្នាពីមួយ​ថ្ងៃទៅមួយថ្ងៃរហូតដល់គេសង្ស័យថាពួកគេមានស្នេហាជាមួយគ្នាទៀតផង បើទោះជាគេដឹងថានាយចឺម មាន​សង្សារទៅហើយក្ដី៕Image may contain: 1 person, standing and outdoor