ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៦ខែមេសានេះ ក្នុងគណនីហ្វេសប៊ុក បុរសលេងសក់វែង​និងមានចាក់សាក់​ពេលខ្លួន​ងារ ឌីជេរ អាចារ្យ រួមនឹង តារាចម្រៀងហេង ពិទូ លោក សួន ពិសិដ្ឋ អ្នកនាង អេដា ក៏លេចឡើង​ព្រមគ្នា​ក្នុង​បន្ទប់ស្ទូឌីយោថតចម្រៀង ទាំងការប្រម៉ូដបទចម្រៀងជាចង្វាក់រាំវង្ស ដែលកំពុងតែធ្វើឲ្យ​មានការភ្ញាក់​ផ្អើល​ផងដែរ ពីវត្តមានជុំគ្នាដ៏កម្រនេះ។Image may contain: 4 people, people smiling, people standing

បង្ហាញវត្តមានជុំគ្នារវាងតារាចម្រៀង អ្នកនិពន្ធរួមនឹងអ្នកបង្ហាញពីឆន្ទៈអភិរក្ស​សិល្បៈវប្បធម៌​ជាតិកំណើត​នោះ លោក ឌីជេ អាចារ្យ ក៏បានបង្ហាញពីបទចម្រៀង ជាចង្វាក់រាំវង្សដែលថាជាបទថ្មី និពន្ធដោយ បង សួន ពិសិដ្ឋ និងធ្វើភ្លេងថ្មីផងដែរ។Image may contain: 3 people, people smiling

ព្រមជាមួយស្នាមញញឹមពួកគេទាំងបីនាក់ រាំផងទះដៃផងនៅក្នុងបន្ទប់ស្ទូឌីយោនោះ ក្នុងនោះ លោក អា​ចារ្យធំ ក៏ទើបនឹងចេញចម្រៀងថ្មីមួយបទជាចង្វាក់រាំវង់បទ« រាំវង់ខ្មែរ» ខណៈឱកាសចូលឆ្នាំខ្មែរកាន់​តែ​កៀក​​​ថ្ងៃមកដល់។ ដោយលោកក៏បានបង្ហាញទៀតថា រាំសប្បាយចង្វាក់ខ្មែរ ចម្រៀងកូនខ្មែរនិពន្ធ​ដោយកូន​ខ្មែរ បង សួន ពិសិដ្ឋ រាំរដូវចូលឆ្នាំ ថែកេរ្តិ៍ដូនតា តបតាប្រសាសន៍សម្តេចនាយករដ្ឋ​មន្រ្តីបុណ្យចូលឆ្នាំខ្មែរ​រាំ​ចម្រៀងខ្មែរ ចង្វាក់ប្រជាប្រិយខ្មែរ រាំវង្ស រាំក្បាច់ សារ៉ាវ៉ាន ជាដើម។Image may contain: 1 person, standing