ភ្នំពេញ៖សូដា នីតា ដែលមានព័ត៌មានថាបាន​ធ្វើតេស្ដសម្ភាសន៍ធ្លាក់នៅទូតអាមេរិក​បរាជ័យការចេញទៅ​រក​លុយនៅក្រៅស្រុកនោះ ស្រាប់តែបង្ហោះរូបដេកពេទ្យស្ដូកស្ដឹងក្នុងបន្ទប់សង្គ្រោះបន្ទាន់​នាំឲ្យមិត្តភក្ដិអ្នក​សិល្បៈ​រួមអាជីពជាច្រើនរួមទាំងFan តារាសម្ដែងរូបនេះផងមានការតក់ស្លុត​និងអាណិតរូបនាងជា​ខ្លាំង​ថាមក​ពី​នាងពិបាកចិត្តមិនបានទៅរកប្រាក់នៅបរទេស តាមគម្រោងទើបមានជំងឺធ្ងន់ធ្ងរយ៉ាងនេះ។Image may contain: 1 person, sitting

យ៉ាងណាមួយសន្ទុះក្រោយមកគេឃើញសូដា នីតា បែរជាបញ្ចេញរូបតែងខ្លួនកាច់រាងទៅវិញ ហើយលោកកៅ សីហាអ្នកដឹកនាំសម្ដែងនៅផលិតកម្មរស្មីហង្សមាសបានចូលទៅខមមិនថាសូដា នីតា ចូលដេក​ពេទ្យនោះ​គ្រាន់តែជាឈុតសម្ដែងក្នុងរឿង”ទូកបាត់ស្រវ៉ា”ទេ សូមកុំឲ្យមានការយល់ច្រឡំអី…។Image may contain: 4 people, people smiling, people standing, wedding and suit

សូដា នីតា នៅតែអាចឈរជើងជាតារាសម្ដែងនិងចម្រៀងបាន​ដូចមុនទោះជានាង​ហាក់បាក់ទឹកចិត្តខ្លះ​ក្រោយ​ពេលប៉ៈស្នេហ៍មិនសូវសមប្រកបជាបន្ដរបន្ទាប់ក្ដី តែដោយសារមានការលើកទឹកចិត្តពីមិត្តភក្ដិ​នៅជុំវិញ​ខ្លួនទើបសូដា នីតា នៅតែមានទីផ្សារថតភាពយន្ដនិងច្រៀងតាម​រោងការដែលអាចរកប្រាក់​ចំណូលបានខ្ពស់​រហូតមានលទ្ធភាពទិញរថយន្ដទំនើបLandcruiser V8តម្លៃជិត១០ម៉ឺនដុល្លាជិះយ៉ាងហ៊ឺហា។តែដំណឹង​ស្នេហា​ថ្មី​របស់សូដា នីតា គេនៅមិនទាន់ឃើញនាងបណ្ដើរគូស្នេហ៍ជាចំហរដូចមុនឡើយ៕Image may contain: 1 person, sittingImage may contain: 1 personImage may contain: 1 person, sitting and sleeping