ភ្នំពេញ៖ បងប្អូនប្រហែលជាជ្រាបហើយរឿង យុវជនម្នាក់ត្រូវគេព្រួតវាយដោយច្រឡំស្មានតែចោរ តាមពិតគាត់​ពាក់អាស្រដៀងនឹងចោរឆក់ដែលគេកំពុងដេញមកពីឆ្ងាយ ទាល់តែនាំយកទៅ​សាកសួរ​នៅប៉ុស្តិ៍ប៉ូ​លិស​ទើប​ដឹងរឿង។ Image may contain: 2 people, people smiling, selfie, close-up and indoorករណីនេះត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់តារាសម្ដែង សូដា នីតា ទម្លាយសារ​យ៉ាងវែងអន្លាយចំពោះរឿងនេះថា « ហ៊ឺ​អាណិត​ប្អូនប្រុសម្នាក់នេះណាស់ ទំរាំដឹងរឿង គ្នាសឹងតែទ្រោមខ្លួន នេះ ហើយ អំពើរហឹង្សា កាត់ក្តីមុនច្បាប់ ដោយ​មិន​ស្តាប់អ្នកណា ។ ក្នុងឡើងក្នុងន័យបែបចម្ងល់នេះដែរដែល សួរ ថា តើអ្នកគិតយ៉ាងណា ? តារាស្រី​ដែល​ទើប​ខក​ឱកាសចេញទៅសម្តែងនៅទឹកដីនាយសមុទ្រ នាង សូដា នីតា បានបន្តលើកឡើងទៀត​ថា«ពេលដែលអ្នក​វ៉ៃ​ធ្វើបាបគ្នាដោយគ្មានកំហុស អីសោះ បងប្អូនគួរបញ្ឃប់ទៅ ទោះ ចាប់បានចោរពិតក៏ដោយ គួរតែក្រគល់​ជូន​ទៅ​ខាងច្បាប់កាត់ក្តីទៅ ប្រទេសមានច្បាប់»។

Image may contain: 1 person, sitting, selfie, ring and close-up

នាងបន្តទៀតថា« គួរកុំបញ្ចេញកំហឹងបែបនេះអី ព្រោះបើយើងវាយគ្នាខុស ដែលមិនមែនចោរហើយ​ស្លាប់​បាត់​បង់ជីវិតទៅ សួរថាតើអ្នកណាទទួលខុសត្រូវ ? ហើយលោកអ្នកនឹងក្លាយជាឃាតករដោយប្រយោល , ខ្ញុំ​ក៏ធ្លាប់ចោរលួច ចោរប្លន់ដែរ តែខ្ញុំនៅតែមិនចង់កំហឹងទេ ព្រោះសម័យ គឺទាន់ហន់ណាស់ អ្នកណា​ធ្វើអី​ទទួល​ភ្លាមៗ មិនចាំជាតិក្រោយនោះទេ , ស៊ែរផងបងប្អូន ដើម្បីជួយលុបបំបាត់ អំពើរហឹង្សាដោយមិន​បានគិត​បែប​នេះ»៕Image may contain: 1 person, sitting and sunglassesImage may contain: 1 person, standing, tree, sky, outdoor and nature