ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី កញ្ញា ដេនី ក្វាន់តែងតែមានរឿងរ៉ាវប្រទូសសារាយ ជាច្រើន ដែលមានការបង្កជម្លោះ និងប្រើពាក្យសម្តី ជេរ គ្នាទៅមកយកហេតុផលឈ្នះចាញ់រៀងៗខ្លួន។ស្រាប់តែថ្មីៗតារាសម្ដែងរូបនេះបានបញ្ចេញ​មតិ​ ថែមទាំងធ្វើការបែងចែកការជេរនៅក្នុងសង្គម ជា២ ប្រភេទថែមទៀតផង។
ដោយបានរៀបរាប់លើបណ្ដាញសង្គមថា«ការជេរក្នុងសង្គមយើងឥឡូវ វាមានពីរយ៉ាង ព្រោះចង់ល្បី១. ជេរព្រោះកំ​ហឹងដោយសាតែមានការមើលងាយ ពីបុគ្គលម្ខាងទៀត ទើបទ្រាំមិនបានហើយ​ជេរ​តប​ទៅវិញ២. ជេរព្រោះចង់ល្បី​គឺរឿងតូចសោះខំប្រឹងពង្រីកអោយធំ ឬគ្មានបញ្ហាសោះធ្វើអោយមានបញ្ហាដើម្បីអោយបានជេរហើយល្បី»។
ខណៈដែលមិនបានបានវាយប្រហារបុគ្គលរូបណាមួយនោះក៏បន្តថា«ប៉ុន្តែអ្នកដែលចង់ល្បីដោយសារជេរគេហ្នឹងគឺសង្គមយើងគេមិនឲ្យតម្លៃទេ។ ហើយអ្នកដែលអោយតម្លៃទៅអ្នកជេរហ្នឹងគឺសុទ្ធតែពពួកពូកែជេរដូចគ្នា អត់តម្លៃដូចគ្នា។គិតៗទៅមនុស្សយើងចំឡែកណាស់រឿងល្អគគោកមិនទៅធ្វើអោយល្បីទេ បែរជាជ្រើសការជេរដើម្បីអោយល្បីទៅវិញ»។