ភ្នំពេញ៖ ទោះរូបរាងកាយមានការថមថយនូវសម្រស់ រួមនិងសុខភាពក៏មិនអាចឃ្លាតឆ្ងាយពីថ្នាំសង្កូវមួយពេលបា​ន​ ដែលរំខានពីជំងឺខូចក្រលៀន និងតម្រូវត្រូវលាងឈាមមួយសប្តាហ៍ចំនួនពីរដង លោក យូ ឌីស្កូ យកភាពត្អូញថ្ងូរ​ ដេកដួលល្មូលផ្សុំគ្រិចនោះដែរ ខណៈនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវឡើងយន្តហោះ ហោះហើរទៅច្រៀ​ន​និងសម្តែងរកលុយព្យាបាលជំងឺដល់ប្រទេសកូរ៉េឯណោះ។
ស្ថិតក្នុងឥរិយាបថត្រៀមខ្លួន រួមនឹងការថែសុខភាពកុំឲ្យឃ្លាតឱកាសទៅរកប្រាក់នៅប្រទេសកូរ៉េនៅឱកាសចូលឆ្នាំប្រពៃណីខ្មែរ លោក យូ ឌីស្កូ នៅ យប់ថ្ងៃទី៦ខែមេសានេះ ក៏ត្រូវបានមិត្តភក្កិសិល្បៈជាច្រើន បានធ្វើពិធីពិសាអាហារជុំគ្នា ដែលក្រោមវត្តមានលោក យូ ឌីស្កូ ជាពិសេសរ ។
ខណៈក្នុងវីដេអូ ដែលបង្ហាញជាសាធារណៈក្នុងបណ្តាញសង្គម មាន លោក ប៉ែន ចំរ៉ុង ម៉ាដូណា កញ្ញា នី មុន្នីនាថ អ្នកនាង ទូច ស្រីល័ក្ខ ជាដើមបានបង្ហាញឲ្យដែរថា «ជាពិធីពិសារអាហារជុំគ្នា លើកទឹកចិត្ត បងប្រុស យូ ឌីស្កី និ​ង​​ធ្វើការជូនពរគាត់ចេញទៅសម្តែងនៅកូរ៉េដើម្បីទទួលបានប្រាក់ពីការប្រគុំតន្រ្តីទៀតផង។ដើម្បីលើកទឹកចិ​ត្ត​ជូ​ន​លោក យូ ឌីស្កូ ឲ្យមានកម្លាំងចិត្តតស៊ូ និងត្រលប់មកវិញដោយជោគជ័យ បានប្រាក់ព្យាបាលជុំងឺក៏បានជោ​គ​ជ័យផងដែរ»។
គួររំលឹកថា «សមាគមសិល្បករខ្មែរ ក៏បានធ្វើកម្មវិធីមូលនិធិសង្គ្រោះជីវិតលោក យូ ឌីស្កូ តារាសម្តែងដែលមាជំងឺ​ខូ​ចក្រលៀន តាមរយៈធ្វើវីដេអូផ្សាយផ្ទាល់នៅក្នុងហ្វេសប៊ុក ហើយក៏មានបងប្អូនសប្បុរសជនស្រឡាញ់អាណិតលោក បានជួយថវិការ ជាបន្តបន្ទាប់បានចំនួនជិត២០ម៉ឺនដុល្លារផងដែរ ។
តែយ៉ាងណាចំនួននេះនៅមិនគ្រប់ចំនួន ដែលនិងត្រូវសង្គ្រោះជីវិតលោក យូ ឌីស្កូ ចេញពីមាត់ជ្រោះមរណៈបាននៅឡើយទេ ដែលជំងឺនេះចាំបាច់ត្រូវដូរក្រលៀនដល់ទៅចំនួន៥ម៉ឺនដុល្លារឯណោះ។
ដោយស្ថិតនៅលើការដង្ហើយរកជំនួញសង្គ្រោះជីវិតនេះ សមាគមសិល្បករខ្មែរក៏បានរៀបចំឲ្យលោក យូ ឌីស្កូ មាន​ឱ​កា​សចេញទៅសម្តែងនៅប្រទេសកូរ៉េនៅឱកាសចូលឆ្នាំប្រពៃណីនេះ រួមជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បី មា​នលោក ព្រាប សុវត្ថិ ឆាយ វីរៈយុទ្ធជាដើម។
ជាមួយពិធីចូលរួមលើកទឹកចិត្ត នៅយប់ថ្ងៃទី៦ខែមេសានេះ អ្នកនាងទូច ស្រីល័ក្ខ ក៏បានបញ្ជាក់ផងដែរថា «ប​ន្ទា​​​ប់ពីត្រលប់ពីការសម្ដែង លោក យូ ឌីស្កូ នឹងត្រូវទទួលការវះកាត់ហើយ»។