ជប៉ុន៖  ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ពុំ​អាច​មក​ចូលរួម ជា មួយ​គ្រួសារ​​ក្នុង​ឱកាសពិធីបុណ្យដ៏មានអត្ថន័យនេះបានទេ ដោយ​សារ​តែ​ខ្លួន​ជាប់​ភារកិច្ចជាមួយក្លិបដែល​រួបគេបាន​ប្រកប​អាជីព​នៅប្រទេសជប៉ុនគឺក្រុម Fujieda MYFC ។

 កីឡាករដែលមានប្រភពមកពីខេត្ដកំពតនេះ ក៏បានបង្ហោះរូបមួយ ព្រមទាំ​ងខ្លឹ​មសា​រក្នុ​ងប​ណ្ដាញ​សង្គមហ្វេស​ប៊ុក​​របស់គេ ដែលប្រិយមិត្ដអានហើយ ប្រាកដជា​យល់​នូវ​អារ​ម្មណ៍​ដែល​រស់នៅឆ្ងាយពីគ្រួសារ ជាពិសេសថៃ្ង​បុណ្យទាន ក៏មិនអាចមកជួបជុំគ្រួសារផងនោះ។

ចាន់ វឍ្ឍនាការបានសរសេរ​បង្ហាញ​បង្ហោះ​នៅ​លើក​គណនីហ្វេសប៊ុក ភ្ជាប់​នឹង​រូប​ថត​បង្ហា​ញ​ពី​ដំណើរ​ទៅ​មុខ​ថា «អរុណសួស្ដី សួរថាមនុស្សម្នាក់ណាមិនចង់ជួបជុំគ្រួសារ ឆ្នាំនេះ​រាល់​ពេល​មាន​បុណ្យ​ទាន​គឺមិនដែលបាន​ជុំគ្រួសារដូចគេឡើយ ព្រោះវាជាកា​ងាដែ​ល​ត្រូវ​ធ្វើទ្រាំលំបាក ទ្រាំនឹង​អ្វី​គ្រប់​យ៉ាង​ព្រោះចង់ស្គាល់រសជាតិនេះ ជីវិតត្រូវតែ​ស្គាល់​រស​ជាតិ​លំបា​​ក​ទើ​បស្គា​ល់រ​សជា​តិ​ស​ប្បា​យ ហើយក៏ជូនពរបងប្អូន អ៊ុំពូមីង យាយតា ទាំង​អស់​​ជួប​តែសំណាងល្អ​ក្នុង​ឱកា​ស​បុ​ណ្យ​ភ្ជុំ​បិណ្ឌទាំងអស់គ្នា»។

ចាន់ វឌ្ឍនាកា បានចាកចេញពីក្លិបបឹងកេត ទៅចូលរួមក្នុងក្លិប Fujieda MYFC ក្នុង​លក្ខ​ខណ្ឌខ្ចីជើង អស់​រយៈពេលជាងកន្លះឆ្នាំហើយ ប៉ុន្ដែអ្វីដែលជាកង្វល់នោះ គឺរូប​គេ​នៅ​ពុំ​ទាន់​អាច​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ផ្លូវការឲ្យក្រុមស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន នៅឡើយ​ទេ​ ដែលធើ្វឲ្យអ្នកគាំទ្រនៅកម្ពុជា មិន​សប្បាយចិត្ដ និងចង់​ឲ្យ​រូប​គេត្រ​លប់​មក​ប្រក​បអា​ជីព​ក្នុងស្រុកវិញ៕