ភ្នំពេញ៖ ពិធីករល្បីឈ្មោះ ប្រចាំស្ថានីទូរទស្សន៍ស៊ីធីអ៊ិន លោក សាយ រតនៈ ស្រាប់មានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីអតីតកាលគ្រាលោកនៅតាំងពីខ្លួននៅតូចភ្ជាប់មកជាមួយសារជូនពរខ្លួនឯង សម្រាប់ថ្ងៃខួបកំណើត។​​
ក្នុងសារបង្ហាញពីភាញសោះកក្រោះនៃជីវិត មានឈ្មោះជាតារាសិល្បៈដ៏នេះ លោក សាយ រតនៈ ក៏បានបង្ហាញ​ថា​«ថ្ងៃ​នេះជាថ្ងៃកំណើតរបស់ខ្ញុំ!(ថ្ងៃទី៤ខែមេសា) ជូនពរខ្លួនឯងមានសុខភាពល្អ សេចក្តីសុខ សេចក្តីចម្រើន ជោ​គ​ជ័យគ្រប់កាងារ សុវត្ថិភាពគ្រប់ទីកន្លែង និងសម្រចរាល់សេចក្តីប្រាថ្នា»។
ខណៈខ្លួនកំពុងជោគជ័យផងនោះក៏មិនភ្លេចផងដែរនូវសារអគុណដល់អ្នកមានគុណរបស់លោក ដោយបន្ត​ថា«​ជា​ពិសេសសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ព្រះរស់ទាំង២របស់ខ្ញុំ សូមលោកទាំងពីរជួបតែពុទ្ធពរទាំង ៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ!»។
ជាមួយទីផ្សារកាន់តែរីកចម្រើននោះពិធីកររូបនេះក៏បន្តថា«ថ្ងៃនេះជាប់រវល់ធ្វើការ ថ្ងៃស្អែកនិមន្តព្រះសង្ឃសូត្រមន្តលើករាសី ជួបជុំឪពុក ម្តាយ បងប្អូន ក្មួយៗនៅផ្ទះ ពោរពេញដោយភាពសប្បាយរីករាយ និងការស្រលាញ់។អាយុកើន១ឆ្នាំទៀតហើយ ហាសហាស»។