ភ្នំពេញ៖ ស្ថិតក្នុងថ្ងៃបុណ្យភូមិឱកាសឆ្នាំច រយៈបីថ្ងៃ លើថ្នាលពិធី ស្ថិតក្នុងវត្តគោក អំពិល ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានរូបភាពយាយតាជរា ២នាក់ អង្គុយមុខផ្លូវចូលសម្ដែងចាប៉ីបុរាណ ហាលខ្យល់ ហាលក្ដៅ ពុំមានដំបូលនោះឡើយ។
រូបភាពដែលទាក់ទាញក្តីអាណិតអាសូរ ពីហ្វូងអ្នកធ្វើដំណើរទៅលេងបុណ្យភូមិ និងអ្នកលេងបណ្ដាញសង្គម និងសិល្បករសិល្បការិនីចំនួនបានធ្វើការបង្ហោះ និងធ្វើការបញ្ចេញមតិផ្សេងៗគ្នា និងសង្ឃឹមថា នឹងមានការជួយចែករំលែកឲ្យអ្នកមកលេង ដែលបានឃើញជួយដល់គាត់។
ជាមួយគ្នានោះក៏មានវត្តមានពិធីការិនីក្រមេចក្រមើមអ្នកនាង សុខ សោម៉ាវត្តី ប្រទះឃើញ និងបានបង្ហោះសា​រ​ថា «គាត់លែងចង់ល្បីហើយ ពេលនេះគាត់គ្រាន់តែចង់ចំអែតក្រពះទេ អ្នកទៅលេងទីនោះឃើញគាត់ជួយអ្នកសិល្បៈដែលលែងមានឆាកសំដែងនេះផង»។
គួរបញ្ជាក់ផងដែរថា លោកយាយលោកតាពីនាក់ប្ដីប្រពន្ធមួយគូគាត់គ្រាន់តែចង់បង្ហាញនូវសិល្បៈបុរាណ និងរកថវិការបន្តិចបន្តួចដើម្បីឲ្យឆ្អែតក្រះពប៉ុណ្ណោះ។