ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ដែលមហាជនជាច្រើនអះអាងថាលោក ប្រាក់ មុន្នីឧត្តម កីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីមួយរូប ត្រូវបានគេព្រួតវាយឡើងបែកមុខហូរឈាមស្រោចខ្លួនកាលពីពេលថ្មីៗនេះ។

ជនរងគ្រោះបានប្រាប់ថា «ឌុបសង្សារគេ គេវ៉ៃមិញ គេមានគ្នា៣នាក់ព្រួតវាយខ្ញុំ ឥឡូវគេរត់បាត់អស់ហើយ ចំណែកសង្សារក៏រត់បាត់ដែរ»។

ស្ថិតក្នុងសភាពបែបនេះ មើលទៅហាក់ដូចជាលោកត្រូវរបួសធ្ងន់ធ្ងរសម្បើមណាស់ ប៉ុន្តែមហាជនមួយចំនួនបានលើកឡើងថា «នោះគ្រាន់តែជាការសម្តែងរបស់លោកតែប៉ុណ្ណោះ មិនមែនជាការពិតឡើយ»។ ទោះជាយ៉ាងណា រឿងនោះពិត ឬគ្រាន់តែជាការសម្តែង រង់ចាំការបកស្រាយពីសំណាក់លោក ប្រាក់ មុន្នីឧត្តម ទាំងអស់គ្នា។

សូមទស្សនាវីដេអូ!!