ភ្នំពេញ៖ ពិធីការិនីដ៏ឆ្នើម គង់ សុជាតិ ជានារីម្នាក់ដែលមានសំណាងលើសលប់ ដែលទទួលបានស្វាមីវ័យក្មេង និងយល់ចិត្តទំនុកបម្រុងទាំងយប់ថ្ងៃ មិនឲ្យនាងទាស់ចិត្តម្តងណាឡើយ។ នាងពេលកន្លងមកនាងបម្រើការនៅស្ថានីយ៍ទូរទស្សន៍ផ្សេង មិនមែនក្រុមហ៊ុនហង្សមាសជាមួយលោក ជា វិបុល ឡើង តែពេលខ្លះអ្នកទាំងពីរក៏បានធ្វើពិធីកររួមគ្នាដែរ ដោយកម្មវិធីនោះគឺកម្មវិធីក្រៅពីស្ថានីយ៍ទូរទស្សន៍។

ថ្មីៗនេះ បានលេចវត្តមាន គង់ សុជាតិ ធ្វើពិធីកររួមជាមួយលោក វ៉ាង សាន់ ដែលជាដៃគូថ្មី ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលជាក្រុមដ៏ធំ និងល្បីជាងគេក្នុងប្រទេសកម្ពុជា។

ទាក់ទិនរឿងនេះ អ្នកគាំទ្របានលើកឡើងថា «នាងប្រាកដជាល្បីកាន់តែខ្លាំង ព្រោះថានាងជាមនុស្សមានសមត្ថភាព និងសាកសមជាពិធីការិនីបំផុត ទាំងសម្តីសំដៅ រួមទាំងកាយវិការ»។ ហើយអ្វីដែលមហាជនកាន់តែចង់ឃើញទៀតនោះគឺ ចង់ឃើញ គង់ សុជាតិ ធ្វើពិធីកររួមជាស្វាមីលោក ជា វិបុល តែម្តង។