ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច តារាសម្តែងស្រីស្រស់ស្អាត មាន សូនីតា​ បាន​បង្ហោះ​បង្ហាញនូវ អារម្មណ៍ មិនសប្បាយចិត្ត នៅពេលបានឃើញ សារព័ត៌វេបសា​យ​ក្នុង​ស្រុក​មួយ បានចុះផ្សាយ ពីរឿង របស់នាង ដែលថា​ នាង មាន អ្នក ឧបត្ថម្ភ នៅពីក្រោយ។

បង្ហាញ​ពី​អារម្មណ៍​ក្តៅ​ឈួល តារាសម្តែង​និង​ម៉ូដែល​ ដែល​មាន​ងាជារាជនីក្រម៉ា នាង មាន សូនីតា ក៏​បាន​ដាក់​សំណួរ​ចំនួន​៣ សួរ​ចោទ​សួរទៅ​ប្រភព​ដែល​បង្ខូច​កេរ្តនាង​ថា មាន​អ្នក​ចិញ្ចឹម​ឬក៏​អ្នក​ឧបត្ថម្ភ​ពីក្រោយខ្នង ។ដែលនាងថា «1- ឲ្យ​តែដើរលេងដឹងតែមានលុយច្រើន 2-ឲ្យ​តែមានអាជីពជាតារា ដឹងតែមាន អ្នក ឧបត្ថម្ភចឹ្ចងម៉្មង? និ​ង​ទី​3-ឲ្យ​តែ​មាន​អា​ជី​ព​ជា​អ្ន​ក​សិល្បៈ​លោក​អាចសរសេរបានតាមចិត្តចឹងអី ?។

ស្រីស្រស់ មាន សូនីតា ក៏​បាន​លើក​ទាំង​សំដី​ម៉ឺងម៉ាត់​ផងដែរថា  ?បងស្គាល់ខ្ញុំឲ្យ​ច្បាស់ ឃើញខ្ញុំមិនមានប្រតិកម្ម ចេះតែថែមទៅៗ ត្រង់​ថាអីដែលសរសេរប្រើប្រាស់អី ដែលខ្លួនឯងស្រមៃសុទ្ធសាធ។

កុំចេះតែ​ប្រមាទ ” គេចឹង បើ​ទោះបីជាខ្ញុំ ជាមនុស្សរបស់មហាជន ក៏ខ្ញុំមានតំលៃដែរ កុំចេះ​លើក​ប៊ិ​ចម​ក​ស​រ​សេរក្នុងមុង យកតែ Like និង share ចឹងនោះ ។

ជាមួយ​គ្នានោះ ស្រីស្រស់ ងារាជនីក្រម៉ា នាង មាន សូនីតា ថា បងស្គាល់ខ្ញុំឲ្យ​ច្បាស់ : អាជីពដែល មាន សព្ វថ្ងៃ >> តារាសំដែង – ថតស្ប៉តពាណិជ្ជកម្ម -ម្ចាស់សហគមន៍ -ម្ចាស់ហាងស្រលាញ់ – អគ្គរាជទូត សុច្ឆន្ទៈ »។