ភ្នំពេញ៖ មង្គលការកូនស្រីតារាចម្រៀងដ៏ល្បីអ្នកស្រី ហ៊ឹម ស៊ីវន កាលពីរាត្រីម្សិលមិញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ មានវត្តមានតារាចម្រៀង តារាសម្តែង និងថ្នាក់ដឹលនាំធំៗមួយចំនួនទៀតផង ហើយអ្វីជាមហាកិត្តិយសសម្រាប់គ្រួសារអ្នកស្រីនោះគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមផងដែរ។

អ្នកស្រី ហ៊ឹម ស៊ីវន បានរៀបរាប់ទាំងទឹកមុខញញឹមថា «ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង ហើយក៏ជាមហាកិត្តិយសសម្រាប់គ្រួសារខ្ញុំ ដែលមង្គលការកូនស្រីខ្ញុំ មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។

ពិធីពិសារអាហារត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ មានភ្ញៀវកិត្តិយសចូលរួម ១៥០តុ ដែលរួមមានទាំងថ្នាក់ដឹកនាំ និងអ្នកសិល្បៈ។