ភ្នំពេញ៖ បន្ថែម​អារម្មណ៍​ភ័យខ្លាច ក្រោយ​តុលាការប្រកាសសាលក្រម​ឈ្នះក្តី​ លើអតី​ត​សង្សាជាមន្រ្តីប៉ូលីស ឲ្យ​ជាប់ពន្ធនាគារយៈពេល១ឆ្នាំពិន័យ​ប្រាក់​ចំនួន២០០លានរៀល​​ លើបទចោទ​ ទម្លាយរូប​អាក្រាតកាយ​និង​បទ​បរិហាកេរ  តែ​បែរ​ឃើញ​អតីតសង្សា​នៅ​មាន​សេរីភាព​និង​បានជូប​​គ្នាដោយ​ចេដន្យផងនោះ​។ ស្រាប់​តែ ស្រី​ស្រស់​ វ៉ាន់ នីឡា ​ក៏​ទម្លាយ​ថា ថ្មីៗ​នេះ​​​ អតីតសង្សាដែលតុលាការសម្រេច​ចោទ​ឲ្យ​ជាប់ពន្ធនាគា បាន​ផ្ញើសារ​មក​ឲ្យ​នាង ដែល​នេះកាន់តែធ្វើឲ្យអារម្មណ៍នាង​ស្ថិត​និង​ភាព​ភ័យ​ខ្លាចទៀត។

តារាចម្រៀង វ៉ាន់ នីឡា ដែលជាសាច់ឈាម​បង្កើត​និង​ កវី សុខជំនោរ កាល​ពី​អំឡុង​ជាង​មួយ​ឆ្នាំមុននេះ នាង​បាន​ទទួល​រងនូវ​ភាព​អាម៉ាស​យ៉ាងខ្លាំង ដែលពេលនោះនាង​ស្ទើនឹង​ក្លាយ​ជាមនុស្ស​ចម្លែក នៅពួនសម្ងំតែ​ក្នុង​ផ្ទះ បន្ទាប់​ពី​នាងមិន​អាចទទួលយកបាន​នូវ​កេរ​ខ្មាស​​ខ្លួន​ត្រូវបាន​បែកធ្លាយ​ជាសាធារណៈ​នៅ​ក្នុង​បណ្តាញ​សង្គម ដែលថារូប​ភាព​នោះ​ត្រូវបាន​ទម្លាយ​ដោយ អតីត​សង្សាជាមន្រ្តី​ប៉ូលីស​ លោក គុយ សិទ្ធិស័ក្ក។ តែ​យ៉ាង​ណាការ​តតាំង​រឿង​ក្តីអាក្រាតកាយ​និងកូនមន្ត្រីប៉ូលីស​នេះ ក៏​ត្រូវចំណាយពេលដល់​ទៅ​ជាងមួយ​ឆ្នាំ​ក៏​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ ។ ខណៈ​ទាំង​នាង វ៉ាន់ នីឡា និង​ក្រុមគ្រួសារក៏​បង្ហាញ​ជំហ៊សាទរលទ្ធផលថា «អាច​ទទួល​យកបាន​ ។ ដែលតុលាការកាត់​ឲ្យ គុយ សិទ្ធិស័ក្ក ជាប់​ឃុំឃាំ​ងរយៈពេល១និង​ពិន័យប្រាក់ចំនួន​២០០​លាន​រៀល​»។

​យ៉ាងណា​លទ្ធផលឈ្នះ​ក្តីនោះ នៅត្រឹម​តែជាលទ្ធផល​នៅក្រដាស​ មិន​ទាន់​ទទួល​បាន​សំណងជួសជុល​ផ្លូវចិត្តនោះ​ទេ​  ទាំង​នាង វ៉ាន់ នីឡា ក៏នៅ​តែស្ថិតក្នុង​សភាព​ភ័យ​ខ្លាច​ពីសុវត្ថភាពខ្លួន ជាមួយការឃើញនឹង​ភ្នែកនាងផ្ទាល់ ថា អតីតសង្សាដែល​តុលា​កា​រកាច់ឲ្យ​ចាញ់ក្តីនោះ នៅ​មាន​សេរីភាព ។

ជាថ្មី វ៉ាន់ នីឡា ក៏​ទម្លាយ​ឲ្យ​ដឹង​ជាសាធារណៈ​នៅ​ក្នុង​គណនីហ្វេស​ប៊ុក ​ក្នុង​សំណេរ​យ៉ាង​ដូច្នេះថា «មិនយល់ ! វិលវល់អស់ហើយ ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សាល​ក្រម​ឲ្យ​ជ​នល្មើ​សជា​ប់ទោ​សម​ក ខ្ញុំបានជួបជន​ល្មើស​ម្ត​ង​នៅ​តាមផ្លូវ ហើយ​ខ្ចិល​មាត់​នឹក​ឃើញ​ថា​ទុក​ឲ្យ​ច្បាប់​ចាត់​ការ​ ហើយ​លឺ​សូរ​គេ​ថា​គេ​ទុក​ពេល​ឲ្យ​ជនល្មើសមួយខែ អាចមា​នសិ​ទ្ធប្តឹ​ង​ទៅ​ឧទ្ធ​រអី​ណា​ ហើយឥឡូវ​ចាប់តាំងពីប្រកាសសាលក្រមមកគឺលើសមួយខែហើយ ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ការ​ផ្ញើរ​ link​ បទ​ចំរៀង​ពី​ជន​ល្មើស ​សូម​បង​ប្អូន​ជួយ​គិត​មើល​តើអារ​ម្មណ៍​ខ្ញុំ​ជា​ជ​​ន​រង​គ្រោះនិ​ងយ៉ា​ង​ណា ​??​

ប្អូនស្រី កវី សុខ ជំនោរ នាង វ៉ាន់ នីឡា ពោលឲ្យ​ដឹង​បន្តថា« ខ្ញុំ​អត់​ឆ្លាត​អត់​ដឹង​ពីរច្បាប់ មិន​មែន​បាន​ន័យ​ថាខ្ញុំ​អត់​ចេះឆ្ង​ល់ណា​ ! ខ្ញុំសូមអង្វរតុលាការមានវិធានការអ្វីមួយដើម្បីឲ្យ​ខ្ញុំមានភា​ពក​ក់ក្តៅ​ជាង​នេះបា​ន​ទេ ​??»។