ភ្នំពេញ៖ មុនចេញដំណើរទៅប្រកួតនៅប្រទេសកូរ៉េ កម្មវិធី Queen of The Spa មានបេក្ខនារីទាំង ១៤រូប មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទៅចូលរួមប្រកួត។ ទន្ទឹមនោះ បេក្ខនារីទាំង ១៤នាក់ ក៏បានបង្ហាញចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តយកជ័យលាភីជូនជាតិមាតុភូមិ នាពេលខាងមុខឲ្យបាន។

ជាមួយគ្នានោះដែរបេក្ខនារីដំបូង កញ្ញា ធី សុវណ្ណថា បានថ្លែងក្នុងវេទិការថា «ខ្ញុំមានក្តីរំភើបខ្លាំង និងថ្លែងអំណរគុណដល់គណៈកម្មការដែលបានរៀបចំកម្មវិធីនេះឡើង និងអរគុណដល់ម្ចាស់ស្ពាន់ស័រទាំងអស់។ ខ្ញុំ និងបេក្ខនារីដទៃទៀតរបស់កម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីយកជ័យលាភីជូនជាតិមាតុភូមិខ្មែរ»។

ចំណែកវិញ្ញាសាប្រកួត ត្រូវបានកញ្ញា ធី សុវណ្ណថា ប្រាប់ថា «យើងមានដើរម៉ូតបែបសម័យសង្វែក និងឈុតបែបរបាំ»។

សូមទស្សនាវីដេអូ!!