ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសង្គមតារាញូស៍ កាលពីព្រឹកមិញ ថ្ងៃទី៩ មេសា ២០១៨ លោក ចៅ ចាន់ណារី បានរៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំមិនហ៊ានចេញមកជួបមុខតារារួមជំនាន់ និងមិត្តភក្រឡើយ ព្រោះតែខ្ញុំក្រ ហើយខ្ញុំខ្មាសគេណាស់ នៅគ្រាមួយខ្ញុំបានជួបនាយ ចាប ចៀន ហើយលោកបានឲ្យលុយទៅកូនខ្ញុំចំនួន ២ម៉ឺនរៀល ខ្ញុំស្រណោះណាស់ បានលុយនោះហើយអាចឲ្យខ្ញុំចាក់សាំងម៉ូតូ ធ្វើដំណើរទៅមុខទៀត»។

ទន្ទឹមនោះ នាយ កុយ តារាកំប្លែងឈានមុខគេក្នុងប្រទេសកម្ពុជា បានលើកឡើងថា «សូមបងវិលចូលសិល្បៈវិញមក មានសមាគមសិល្បករខ្មែរ ជួយបងជាមិនខាន ហើយខ្ញុំជឿជាក់ថា បងអាចដើរតួជាឪពុក និងតួផ្សេងៗបាន»។

ទោះជាយ៉ាងណា អតីតតារាសម្តែងជើងចាស់ ចៅ ចាន់ណារី ហាក់មានអារម្មណ៍នៅអល់ឯកមិនចង់វិល​ចូលសិល្បៈវិញឡើយ ដោយលោកនៅតែប្រកាន់ខ្លួនថា «ខ្ញុំខ្មាសគេណាស់»។ ងាកទៅចាប់អារម្មណ៍ស្ថានភាពរស់នៅឯជនបទស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ចៅ ចាន់ណារី ប្រឹងប្រែងប្រើកម្លាំងកាយ ដើម្បីទទួលបានចំណូលបន្តិចបន្តួចចិញ្ចឹមគ្រួសារ។

សូមទស្សនាវីដេអូ!!