ភ្នំពេញ៖ ពិធីករដ៏ល្បីឈ្មោះ ពោរពេញដោយសមត្ថភាព និងទេពកោសល្យលោកជា វិបុល និងអ្នកនាងគង់ សុជាតិ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានច្រណែន ជាមួយនឹងភាពរីករាយដែលពោរពេញដោយសុភមង្គលបន្ទាប់ពីសាងគ្រួ សាររួមគ្នា។
ការពិតណាស់ នៅក្នុងថ្ងៃពិសេសនេះដែល ស្វាមីរបស់នាងលោកជា វិបុល ក៏បានជូនកាដូ និងSurprise ដល់ភរិ យា​​ធ្វើឲ្យនាងសប្បាយចិត្ត ញញឹមបិទមាត់មិនចង់ជិត ស្របពេលដែលខ្លូនដឹងថាស្វាមី មានភាពមមាញឹកខ្លាំង​យ៉ា​ងណាក៏នៅតែឆ្លៀតធ្វើបែបនេះឲ្យខ្លួន។
ខណៈបង្ហាញនូវក្ដីស្រលាញ់នេះស្វាមីដ៏ល្អដែលតែងតែធ្វើឲ្យគ្រប់គ្នាច្រណែននោះក៏បានភ្ជាប់មកជាមួយនូវសារជូន​ពរ​ផងដែរថា«០៨/០៤/១៨ ឆ្នាំនេះមានបាច់ផ្កាមួយបាច់ មកសឺបប្រាយប្រពន្ធ រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ សូមអោយអូនមានសុខភាពល្អ ជោគជ័យគ្រប់ការងារ និងសំណាងល្អ»។