មណ្ឌលគិរី៖ តារាចម្រៀងរូបស្រស់ សុខ ស្រីនាង តុបតែងខ្លួនយ៉ាងស្រស់ស្អាត សាកសមជាមួយនឹងបរិកាសធម្ម ជា​តិ​​ក្នុងទឹកដីខេត្តមណ្ឌលគិរីនោះ ជាមួយនិងអាវពណ៌ទឹកក្រូច ស្លៀកគូនឹងខោជើងធម្មតាមួយនេះ ធ្វើឱ្យ សុខ ស្រីនាង រក្សាបាននូវភាពស្រស់ស្អាតរបស់ខ្លួនមិនតិចនោះទេ។
ក្នុងសម្លៀកបំពាក់បែបសាមញ្ញៗធម្មតាក៏ដោយ ក៏សម្រស់ពីធម្មជាតិអំណោយផលមកពីកំណើតរបស់តារាច​ម្រៀ​ង​រូបនេះ នៅតែលេចធ្លោខ្លាំង ស្អាតតាមបែបនារីជនបទមួយផ្សេងទៀត។ នាំឲ្យអ្នកគាំទ្រមួយចំនួនបានលើកឡើងថា« តារាចម្រៀងរូបស្រស់ សុខ ស្រីនាង ពិតជាតុបតែងខ្លួនស្រស់ស្អាតសាកសមនិងចរិយាកាសណាស់»។
បញ្ជាក់ផងដែរក្នុងដំណើរទៅដល់ទឹកដីខេត្តមណ្ឌលគិរីនេះគឺដើម្បីទៅថត MV បទចម្រៀងថ្មីក្នុងផលិតកម្មរស្មីហង្សមាសគឺបទ «មនុស្សគ្មានអ្នកនឹក»តែប៉ុណ្ណោះ។