ភ្នំពេញ៖ មហាជនបានប្រាប់ហើយ ពីជីវិតរបស់អតីតតារាសម្តែងល្បីល្បាញជំនាន់ទស្សវត្សឆ្នាំ៨០និងឆ្នាំ៩០ លោក ចៅ ចាន់ណារី ធ្លាក់ខ្លួនរស់នៅនឹងទីជនបទឆ្ងាយពីដីក្រុង ជាមួយជីវភាពមហាវេទនា រកបានព្រឹក ខ្វះ​ល្ងាច ពីការផ្សព្វផ្សាយរបស់តារាញូស៍។Image may contain: 1 person, close-up and indoor

នៅថ្ងៃទី៩ខែមេសានេះ លោក ចៅ ចាន់ណារី ក៏បានចូលខ្លួន​មកធ្វើ​បទ​សម្ភាសជាមួយ តារាញូស៍បង្ហាញីដំណើរ​ជីវិតដែលនាំឲ្យលោក នាំប្រពន្ធកូនទៅរស់នៅពូនពីភ្នែកមហាជន​និង​មិត្តភក្កិក្នុងព្រៃរហូត​សព្វថ្ងៃជាង១០​ឆ្នាំ​នោះ ទាំងទឹកភ្នែក ទឹមសំបោរនោះ ក៏ធ្វើឲ្យតារាសម្តែង កញ្ញា សូដា នីតា មើលឃើញហើយ ក៏ទប់ទឹកភ្នែក​មិន​បាន រហូតនាងក៏បានចេញសារអំពាវ​នាវក្នុងហ្វេស​ប៊ុកអង្វរ​ផលិត​ករ​​​ជួយផ្តល់ឱកាសឲ្យ រៀមច្បងសិល្បៈ ចៅ ចាន់ណារី មកចូលសម្តែងភាពយន្តវិញ និងបានសាងឲ្យជីវភាពគាត់ធូរធាវិញផង។Image may contain: 1 person

ក្នុងសារអំពាវនាវនេះ កញ្ញា សូដា នីតា ដែលទើបជាជំងឺសម្រាកពេទ្យថ្មីៗនេះ នាងបានពោលថា « ក្នុងនាម នាងខ្ញុំជាសិល្បៈការនី១រូប កាលបើឃើញតារាជើងចាស់ នឹង តារាសិល្បៈរៀមច្បង ឆ្លាក់ខ្លួនបែបនេះ ក្នុងចិត្ត​ពិតជាពិបាកទទួលយកណាស់ ព្រោះមិនស្មានថា អ្នកសិល្បៈជំនាន់មុខដែលល្បីល្បាញ បែជាធ្លាក់ខ្លួន​ដោយនឹក​ស្មានមិនដល់»។ ក្នុងនោះសូដា នីតា ក៏ពោលទៀតថា«ខ្ញុំស្មានតែតារាជំនាន់​មុនៗគាត់ទៅរស់នៅក្រៅ​ប្រទេស​អស់​​ហើយ តែដល់ពេលឃើញរូបគាត់ នឹងស្ថានភាពរបស់ លោកពូ ចៅ ចាន់ណារី បែបនេះខ្ញុំពិតជា​អាណិត​គាត់​ខ្លាំងណាស់» ។Image may contain: one or more people, people standing, tree, outdoor and nature

នាងបន្តទៀតថា « នាងខ្ញុំ ចង់សុំអំពាវនាវដល់គ្រប់បណ្តាលផលិតកម្មទាំងអស់ សូមមេត្តាជួយហៅ​គាត់ថត​សារជាថ្មីផង . ទោះបីគាត់មានវ័យចំណាស់បន្តិចមែន តែគាត់អាចដើរតួឪពុកបាន ហើយម្យ៉ាងទៀត ទេព​កោសល្យសម្តែង របស់គាត់នៅតែមាន នាងខ្ញុំសង្ឃឹមថា គ្រប់បណ្តាលផលិតកម្ម នឹងមិនមើលរំលង លោកពូ​ឡើយ ហើយនាងខ្ញុំក៏សង្ឃឹមថា ថ្ងៃណាមួយ នាងខ្ញុំនឹងបានជួប នឹងសម្តែងជាមួយ លោកពូ ចៅ ចាន់ណារី មិន​​ខានឡើយ សូមជួយស៊ែរផង បងប្អូនព្រោះខ្ញុំចង់អោយ គ្រប់ផលិតកម្ម គាត់បានឃើញ»។Image may contain: 1 person, close-up and text