ភ្នំពេញ៖ ក្រោយ​បទ​ចម្រៀង Look In My Eye របស់​ក្រុម​ចម្រៀងរ៉េបខ្មែរ​មួយ​ជីវិតបាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង ​ទៅ​លើ​ពាក្យពេចន៍​និង​សូរសៀងអសុរស ដែលមាន​ទាំងពាក្យ​​ «លក់​ក្តិត​ឲ្យ​ឯកឧត្តម លក់​ក្ត​ឲ្យ​ជំទាវ»។ ក៏​មាន​បុគ្គលល្បីៗ​ជា​ច្រើន​ចេញ​មុខ​រិះគន់ ក្នុង​​លោក​ហេង ឡុង ក៏​បង្ហាញ​ការអះអាងថា ​បាន​ស៊ើប​ដឹង​ថា ក្រុមរ៉េប​នេះ​ មាន​វត្តមាន​ស្ថិតនៅ​ទី​ណា!។

នៅ​ក្នុង​វីដេអូ​ផ្សាយផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់ខ្លួន លោក ហេង ឡុង បាន​ឲ្យ​ដឹង​ថា សមាគម​សិល្ប​ករ​ ក៏​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ចម្រៀង​ខាង​លើ ហើយ​ក៏​បាន​ទាមទារ​ឲ្យអ្នក​ច្រៀង​បទ​នេះ​លុបចម្រៀង​នោះ​ចោល​ជា​បន្ទាន់។ លើស​ពី​នេះលោក​ថា បើ​តាម​ការ​សាកសួរ​អ្នកសិល្បៈ​ទាំងអស់ គឺ​ថា​ក្រុមខ្មែរ​មួយ​ជីវិត​ពុំមែន​នៅ​ស្រុក​ខ្មែរ​ឡើយ។

បន្ទរ​នឹង​ពាក្យ​ថា អានេះ​ធ្វើ​បែបហ្នឹង​ ច្រៀង​បែប​ហ្នឹង​នៅ​ស្រុក​គេ​បាន តែ​ស្រុក​ខ្មែរ​អត់​កើត​ទេ ។លោក​ ហេង ឡុង ក៏​បាន​អះអាង​ទៀតថា«ក្រោយ​ខ្ញុំ​ឆែក​មើល​ទំព័រ​ហ្វេសប៊ុក​និងលើ​យូធូប​របស់​គាត់ (ក្រុម​ខ្មែរមួយ​ជីវិត) គឺ​គាត់​បាន​លុប​បទ​ Look In My Eye ចោល​ហើយ។ តាមពិត​ទៅ​បើ​ខ្ញុំ​ស៊ើប​មើល ក្រុមនេះ​មិនមែន​ស្រុក​ខ្មែរ​ទេ។ ប្រហែល​គាត់​យក​វប្បធម៌​បរ​ទេស ច្រើន​ពេក​ហើយ បាន​ដល់​ថ្នាក់​បក​ប្រែ​ពាក​អសុរស​ទាំង​នោះ ​មក​ច្រៀង​ជា​ភាសា​ខ្មែរ​។ »។

ក្រៅ​ពី​នេះ​គូស្នេហ៍​អ្នក​នាង ចន ច័ន្ទ​រូប​នេះ​ក៏​បាន​បន្ថែម​ថា រឿង​បុគ្គលខ្មែរ​មួយ​ជីវិត​អត់​មាន​អី​ពាក់​ព័ន្ធ​នឹង​ក្រសួង​និង​សមាគម​អ្នក​សិល្បៈ​កម្ពុជា​ទេ ព្រោះគាត់​គ្រាន់​តែ​ជា​អ្នក​ចម្រៀង​រ៉េបឯកជនធម្មតា គ្មានស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពី​ខាង​ណា​មួយ​ឡើយ។ ប៉ុន្តែ​បើ​មាន​បញ្ហា​ណាមួយ រឿង​បទ​ចម្រៀង​ដែល​កំពុង​ផ្ទុះ​ការិះគន់​នេះ  នោះ​ខាង​សមាគម​មិន​អាច​អោប​ដៃឈ​រ​មើល​ឡើយ៕