ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក ពិធីការិនី កែវ ផល្លីកា ដែលបង្ហាញពីឱកាស ខានឃើញមុខម្តាយ ជាមួយនឹងរូបភាពម្តាយអង្គុយធម្មតា ភ្ជាប់នឹងសំណេររៀបរាប់ខ្លីថា «រយៈពេល៦៦ឆ្នាំហើយ ដែលម៉ាក់ហត់នឿយ ពេលនេះសុំ ម៉ាក់សម្រាកឲ្យបានសុខស្រួលណា កុំបារម្ភពីកូនចៅអី»។
បើមើលតែក្នុងគណនីហ្វេសប៊ុក នាង កែវ ផល្លីកា ដែលជាកូនស្រី ត្រូវម្តាយឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់មកជួបមុខវិញនោះ នាងហាក់មានភាពរឹងមាំណាស់ មិនមានបង្ហោះរូបភាព ដែលជាសកម្មភាពបុណ្យសពម្តាយនាងនោះឡើ​យ​ ហើយក៏មិនបង្ហាញពីរូបភាពទួញសោកស្តាយម្តាយនោះដែរ ក្រៅពីសារខ្លីលួងព្រលឹងម្តាយដែលឃ្លាតឆ្ងាយ ជាមួ​យ​​រូបថត ម្តាយគ្រានៅមានដង្ហើម។
ប៉ុន្តែបើស្រឡេកមកមើលក្នុងគណនីហ្វេសប៊ុក កំលោះ ពោះម៉ាយ លោក យ៉ែម សំអូន វិញឃើញថា នាង កែវ ផល្លីកា​ ដែលក្លាយជាកូនកំព្រាម្តាយ បានបង្ហាញពីការទួញសោក អាល័យម្តាយយ៉ាងខ្លាំង ដល់ថ្នាក់នាង យំ អោប លោក យ៉ែម សំអូន ជាប់នឹងដើមទ្រូង ប្រៀបដូចជាបងប្រុស។
ភ្ជាប់រូបភាពដ៏ក្តុកក្តូលនេះ លោក យ៉ែម សំអូន បង្ហាញនៅក្នុងបណ្តាញសង្គមនោះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញភាពទុក្ខសោកចំពោះគ្រួសារតារាស្រីរូបនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៀតផង។