ភ្នំពេញ៖ ក្រោយពីរងព្រនុងធ្ងន់ពីសំណាក់ព្រះអង្គមួយអង្គនិងមហាជនមួយចំនួនទាក់ទងនឹងបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរបទ « បីឆ្កែចូលរាំ» អ្នកនាង ពេជ្រ សោភា ក៏បានច្រាសសម្ដីទៅវិញតាមរយៈការLive វីដេអូផងដែរ។
តែយ៉ាងណាហាក់ដូចជាមិនទាន់ស្ងប់ក្នុងចិត្តក៏បន្ថែមការសរសេរសារបង្ហាញពីអារម្មណ៍នៅក្នុងចិត្តជាសារធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត។
ក្នុងន័យដដែលនេះនាងបានពោលទាំងភាពរឹងមាំភ្ជាប់ជាមួយរូបថតពោលថា « មនុស្សដូចជាខ្ញុំមិនទន់ជ្រាយទេ កន្លែងដែលញមឈរទោះខ្យល់ប៉ះច្រើន តែកន្លែងនេះជាទឹកដីខ្ញុំ អ្នកកាន់តែមើលងាយខ្ញុំ ខ្ញុំកាន់តែរឹងមាំ ព្រោះឪពុកម្ដាយខ្ញុំមានគុណសម្រាប់ខ្ញុំ ពេជ្រ សោភា»។ ម្ចាស់បទ« បីឆ្កែចូលរាំ»រូបនេះបន្តទៀតថា « ជឿបងទៅឲ្យពួកគ្នាគាត់នៅនុងហើយ ពួកយើងដើរមកមុខ តិចទៀតយើងមកបាត់ ពួកគាត់ដាក់គ្នាឯងវិញម្ដងហើយ»៕
