ភ្នំពេញ៖ ដំណើរ​ជីវិត​លោក ចៅ ចាន់ណារី​ អតីត​តារាសម្តែងល្បី​នា​ទ​​ស្សវត្ស​មុនឆ្នាំ៩០ ដែល​ពេលនេះ​រស់​នៅ​នឹងជីវភាពមហាកម្សត់ រស់​ពឹង​កំលាំងពល​កម្មក្នុង​វ័យ​ជរាជិត៧០ឆ្នាំ​ នៅឯទីជន​បទ​ស្រុកដំ​បែ​ខេត្តត្បូង​ឃ្មុំក្នុងខ្ទម​ចំការ​ដ៏​កម្សត់ ពេលនេះ​ក៏ទទួលបាន​ក្តី​ស​ន្តោ​សពី​មន្រ្តីធំៗជាច្រើន​ផង​ដែរ​។

នៅព្រឹកថ្ងៃទី​៩ខែមេសានេះ សមាគមសិល្បករខ្មែរ​និង​សមាគមមិត្ត​សិ​ល្បៈ​ស្មគ្រចិត្តជួយសង្គមបានអញ្ជើញ​ អតីត​តារាសម្តែង​ចៅ ចាន់​ណារី ក្នុង​វ័យ​ជរា​ មាន​ទាំងជំងឺប្រចាំកាយ​ផងនោះ មកធ្វើបទ​សម្ភា​ស​​ពីជីវិត​លោក​នៅ​ទីស្នា​ក់​កា​រ​​​សមាគម​ និង​បាន​ផ្តល់ជូន​នូវការ​លើក​ទឹកចិត្ត​រួមជាមួយ​ថវិកា​ពីមូល​និ​ធិ​សិ​ល្បៈ​ចាស់ជរាជួប​លោក​ផង​ដែរ​។ ជាមួយការបង្ហាញការការអះអាងពី​លោក ហេង ឡុង ប្រធានសមាគ​ម​មិត្តសិល្បៈស្មគ្រចិត្តជួយសង្គមថា សមាគម​នឹង​ជួយ​ចេញ​ថ្លៃព្យា​បាល​ជំងឺ​ លោក ចៅ ចាន់ណារី ផង​ដែរ ពីជំងឺដែ​ល​លោ​កមា​ន​​ក្នុង​ខ្លួន សម្រាប់ការព្យាបាលនៅ​មន្ទីពេទ្យរដ្ឋធំៗ មានកាល​ម៉ែត្រ ពេ​ទ្យ​រុ​ស្ស៊ី​និ​ង​ពេទ្យលោក សង្ឃ។

បន្ថែម​នូវក្តីអាណិត​ស្រឡាញ់និងការជ្រោមជ្រែង​ពីសមាគម​សិល្បករ​ខ្មែរ​នេះ លោក ចៅ ចាន់ណារី ដែល​ជីវិត​ចុងក្រោយ ហាក់ឃ្លាត​ឆ្ងា​យ​ពីការងារ​សិល្បៈនិង​ភាពហ៊ឺហារ ទៅសម្ងំរស់​នៅ​ក្នុងភាព​ខ្លោច​ផ្សារ​ក្នុង​ដីព្រៃស្រែចំការ​ស្រុក​ដំបែជាង១០នេះ លោក ក៏ទទួលបាន​នូវក្តីអាណិត​ស្រឡាញ់អ្នកសិល្បៈ​មហាជនរួម​នឹងមន្រ្​តីធំៗ​ជា​ច្រើន​ផង​​ដែរ​។

ក្នុងនោះ​លោក ហេង ឡុង ក៏បានបង្ហាញ​នាមមន្រ្តីធំៗដែលមាន ចិត្ត សប្បុរស​ចំពោះលោកចៅ ចាន់ណារី ដោយរាយនាមថា «មាន​រដ្ឋ ម ន្រ្តីក្រសួងព័ត៌មាន​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ និង​ លោកជំទាវ​ ឧបត្ថ ម្ភ​ ៥០០​ ដុល្លារ​ ។ ​ ឧកញ៉ា​ ឡាយ​ ប៊ុន​ប៉ា​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ៥០០​ ដុល្លារ​ -​ ឯកឧត្ដម​ឧត្តមសេនីយ៍​ទោ​ ម៉េង​ វ៉ាន់ឌី​ និង​ លោក ជំទាវ​ ឧបត្ថម្ភ​ ៣០០​ ដុល្លារ​  -​ ឯកឧត្ដម​ឧត្តមសេ​នីយ៍​​ឯក​ សរ​ មុន្នី​ និង​ លោកជំទាវ​ សៅ​ សុផានី​ ឧបត្ថម្ភ​ ១០០​ ដុល្លារ​ -​ លោក​ ផែង​ វណ្ណៈ​ ប្រធាន​ក្រុម​រួបរួមមិត្តដើម្បីការងារមនុស្សធម៌​ ឧបត្ថម្ភ​ ១០០​ ដុល្លារ​ ។ ​​