ភ្នំពេញ៖កំពូលតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាសកញ្ញាឱក សុគន្ធកញ្ញា និយាយនៅចំពោះ​មុខលោក​ព្រាប សុវត្ថិ កាលពីរាត្រីថ្ងៃទី៨ខែមសាឆ្នាំ២០១៨ ថាលោកព្រាប សុវត្ថិ គឺជានិម្មិតរូប(Idol )របស់​នាងជា​ច្រើន​ឆ្នាំមកហើយ ដែលនាងស្រលាញ់និងយកគំរូតាមលោក ក្នុងនាមនាងជាសិស្សប្អូនជំនាន់ក្រោយ ដែលជ្រក​នៅ​ផលិតកម្មរស្មីហង្សមាសជាមួយគ្នា។Image may contain: 1 person, standing

ការថ្លែងរបស់ឱក សុគន្ធកញ្ញា បែបនេះធ្វើឲ្យលោកព្រាប សុវត្ថិ បង្ហាញនូវទឹកមុខរីករាយផងដែរ ព្រោះ​ថាសិស្ស​ប្អូនមានការគោរពនិងចាត់ទុកលោកដូចជាសិស្សច្បងដ៍ល្អម្នាក់។ការបញ្ចេញអារម្មណ៍របស់ឱក សុគន្ធកញ្ញា នៅ​​​ពេលនេះគឺកើតឡើងក្រោយពេលដែលលោកព្រាប សុវត្ថិ បានឲ្យឱក សុគន្ធកញ្ញា បញ្ចេញយោបល់​នៅពេល​ដែលលោកច្រៀងជាដៃគូជាមួយលោកគ្រី ថៃពៅ បទ”ស្នាមទឹកភ្នែកកាត់អក្សារស្នេហ៍” ដែលពេលនេះថៃពៅ បានក្លាយទៅជាម្ចាស់Cambodian Idol រដូវកាលទី៣នេះហើយក្រោមការអបអរសាទរពីលោកព្រាប សុវត្ថិ និង​ឱក សុគន្ធកញ្ញា ផងដែរ។Image may contain: 2 people, outdoor

ព្រាប សុវត្ថិ បានចាប់ដៃគូច្រៀងជាមួយឱក សុគន្ធកញ្ញា បទល្បីបំផុតសម្រាប់ចូលឆ្នាំកាលពីឆ្នាំ២០១៧​គឺបទ​”រាំអីចេកៗ”។​ដោយឡែកឆ្នាំនេះមានព័ត៌មានថាឱក សុគន្ធកញ្ញា នឹងចាប់ដៃគូរជាមួយលោកព្រាប សុវត្ថិ ថត​សម្ដែងភាពយន្ដរួមគ្នាតែដំណឹងនោះត្រូវបានតារាទាំង២ថាមិនមែនជាការពិត៕Image may contain: 1 person, outdoor and close-upImage may contain: 4 peopleImage may contain: 1 person, on stage, night and concert