ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទើបតែជួយឧតម្ថម្ភតារាសម្ដែងជើងចាស់ លោក ចៅ ថាន់ណារី និងបន្តចុះជួយបងបងប្អូនដែលមានជីរភាពខ្វះខាតផងនោះ ក៏លេចមុខ តារាចម្រៀង​ជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លាទម្លាយសារលើបណ្ដាញសង្គមហ្វេសប៊ុកពោលសរសើរ ឯកឧត្តម ខៀវ កាញារិទ្ធ មិនដាច់ពីមាត់។Image may contain: 1 person
ក្នុងន័យដដែលនេះអ្នកនាង ស៊ិន ឧត្តមផល្លា បានពោលថា « ថ្ងៃនេះខ្ញុំសុំសរសើរដោយស្មោះចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ គាត់មិនត្រឹមតែជាបុគ្គលដែលមានកិត្តិយសឋានៈខ្ពង់ខ្ពស់ ប៉ុន្តែគាត់ថែម​ទាំងមាន​ប្រជាប្រិយ​ភាពនៅក្នុងបណ្ដាញសង្គម»។ តារាជើងចាស់រូបនេះបន្តថា « ព្រោះការលេងហ្វេសប៊ុករបស់គាត់ ពេលខ្លះគាត់​​និយាយសាច់ការ ពេលខ្លះគាត់និយាយបែបលេងសើច មានភាពសប្បាយរីករាយជាមួយមនុស្សទូទៅ ដែល​បង្ហាញ​​ថាគាត់ចូលចិត្តភាពសាមញ្ញៗ នេះជាចំនុចដែលមានអ្នកគាំទ្រគាត់ច្រើន» ។Image may contain: 1 person, close-up