ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីកូនប្រុសច្បងកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ ត្រូវបានមិត្ត អ្នកគាំទ្រ ជាពិសេសមិត្តនារីៗ ធ្វើខួបកំណើតឲ្យក្នុងទិដ្ឋភាពដ៏អ៊ូអរ។

ទន្ទឹមនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះសារអំណរកូនប្រុសថា «រីករាយថ្ងៃខួបកំណើតកូនប្រុស»។ តែទោះជាយ៉ាងណា ព្រាប សុវត្ថិ មិនបានប្រារព្ធពិធីធំដុំសម្រាប់កូនប្រុសនោះទេ ពោលគឺធ្វើតែលក្ខណៈ Surprise បន្តិចបន្តួចប៉ុណ្ណោះ។