ភ្នំពេញ៖ កូនក្រុមរាំរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺកញ្ញា វីវី បានប្រឹងប្រែងវិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រហូតក្លាយជាតារាចម្រៀងបានសម្រេច។

បទចម្រៀងចម្រៀងដំបូងរបស់នាងគឺ «រាំលើកក្លៀក» ដែលជាប្រភេទចង្វាក់បែកស្លុយ សម្រាប់រាំកម្សាន្តនាឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ បទនេះផងដែរកញ្ញា វីវី ច្រៀងជាក្រុមជាមួយតារាពន្លកថ្មីប្រុស២នាក់ទៀត ដែលក្រុមរបស់នាងមានឈ្មោះថា «J Time Grew»​។

ខណៈនេះមហាជនមួយចំនួនចាប់ផ្តើមស្គាល់តារាចម្រៀងវ័យក្មេង វីវី បន្តិចម្តងៗហើយ ព្រោះតាមការកត់សម្គាល់ឃើញថា ក្រោយចេញបទនេះបានប៉ុន្មានថ្ងៃនាងមានបងប្អូនទស្សនិកជនបានស្គាល់ច្រើន ហើយមិនយូរប៉ុន្មានទេ នាងអាចហក់ចូលទីផ្សារចម្រៀងបានហើយ។

សូមទស្សនាវីដេអូ!!