បរទេស៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ជួបបញ្ហាធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិត ខណៈនាងទៅចាក់ថ្នាំធ្វើឲ្យចិញ្ចឹមពេញស្អាតនោះ ហើយប្រតិកម្មថ្នាំ បណ្តាលឲ្យបង្កជាខ្ទុះ និងត្រូវបានប្តីបញ្ជូនមកសង្គ្រោះនៅមន្ត្រីពេទ្យ។

លុះយកមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានច្របាច់យកចេញខ្ទុះអស់ បន្ទាប់មកធ្វើការដាក់ថ្នាំផ្សះ ដើម្បីឲ្យចិញ្ចឹមជាឡើងវិញ ប៉ុន្តែគ្រូពេទ្យថា «មិនបានដូចដើម ១០០ភាគរយទេ»។

ស្ត្រីរងគ្រោះបានប្រាប់ថា «នាងចង់ឲ្យចិញ្ចឹមស្អាត ព្រោះកន្លងមកវាជ្រៀវជ្រួញ ប៉ុន្តែមានទៅស្អាតអី ត្រូវយ៉ាប់លើស​ដើម។ ខ្ញុំស្តាយណាស់ បើដឹងអញ្ចឹងខ្ញុំមិនទៅឲ្យគេចាក់នាំឈឺសាច់ទេ»។

សូមទស្សនាវីដេអូ!!