ភ្នំពេញ៖ ស្ថិតក្នុងងារជាកំលោះពោះម៉ាយ ឆ្ងាយទាំងឱកាសឃើញមុខកូន លោក យ៉ែម សំអូន ខណៈឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏ខិតជិតដល់ ទាំងបង្ហាញឱកាសខូបកូនស្រីក៏ជិតផងថ្ងៃផងដែរ។
ក្នុងនោះកំលោះពោះម៉ាយវ័យជិត៤០ឆ្នាំរូបនេះ ក៏ បង្ហាញពីភាពសោកសៅ ក្នុងអ៊ិនស្តាក្រាម ភ្ជាប់នឹងរូបថត ថតស្និទ្ធស្នាលជាមួយនិងកូនស្រីវ័យក្រមុំ ដែលកំពុងនៅឆ្ងាយពីខ្លួននៅឯដែលកោះអូស្រ្តាលីជាមួយម្តាយ ។
ក្នុងសារភ្ជាប់មកដោយអត្ថន័យនោះបានរៀបរាប់ថា«កូនស្រីសំលាញ់មាសឪពុក នៅសល់តែពីថ្ងៃទៀតប៉ុណ្ណោះ ភា​ព​ចំរើនវ័យនិងកាកើនឡើងនៃចំណេះដឹងរបស់កូនបានឡើងមួយកំរិតទៀតហើយ ។ក្នុងសារក៏បង្ហាញថា ពីរថ្ងៃ​ទៀ​តដល់ថ្ងៃកំណើតរបស់កូន ហើយក៏ជាថ្ងៃ ប៉ាប៉ា សប្បាយចិត្តបំផុត ដែលឃើញកូស្រីប៉ាចំរើនវ័យ ឡើងប្រក​ប​ដោ​​យភាពទន់ភ្លន់ ទាំងចំណេះ ព្រមទាំងគុណធម៌»។
ខណៈតារារូបនេះបង្ហាញពិការរខកបំណងដែលផ្សងជួបកូនតែមិនបានជួបនោះក៏បន្តថា«ឆ្នាំនេះប៉ាខកខានមិនបានបង្កើតភាពភ្ញាក់ផ្អើលដល់កូនដូចរាល់ឆ្នាំ ក៏ព្រោះតែតួនាទី និងតំរូវកាចំពោះច្រើនដែលប៉ាត្រូវទទួលខុសត្រូវ ហើយប៉ាក៏មិនចង់ធ្វើដំណើដោយផ្សងព្រេងទៅ ដោយខកបំណង ហើយប៉ាគិតថា គុណធម៌ភាពតមស្នងគឺជាប​ង្រៀ​​ន ប៉ាមិនឲ្យកូនស្រីប៉ាមានបាបឡើយ បើគេចបានប៉ានិងគេច»។
កំលោះពោះម៉ាយ ដែលយករូបថតជាមួយកូនចាស់ថតជាមួយកូនស្រី មកបំភ្លៃសារស័ព្ទនោះបន្ថែមថា«មានមនុស្សជាច្រើននៅជុំវិញខ្លួនយើងដែលកំពុងតែ អ៊ុតមើលយើងរាល់ថ្ងៃ រង់ចាំភាពបរាជ័យ នៃជីវិត ដោយក្ដីច្រណែននិទ្ទ្រា ពឺសពល់លាក់មុខ ញញឹមតែពុតត្បុតនៅពីក្រោយខ្នងហ៊ឺ ប៉ាដឹងតែធ្វើមិនដឹងតាំងពីថ្ងៃប៉ាមានរឿងដំបូង តែប៉ាមិនយកខ្លួនប៉ាទៅបៀតដោយគិតថាកំរិតប៉ាខុសគ្នាពីគេឆ្ងាយណស់ តែប៉ាតែងតែត្រៀមខ្លួនរាល់ថ្ងៃ »។
លោក យ៉ែម សំអូនប្របាប់ទៅកូនស្រីសំណព្វទៀតថា«ទទួលយករឿងដែលអាចកើតបានគ្រប់ពេល ពីពួកទាំងនោះ រឺអាចនិយាយតាមគំនិតចេះដឹងលាក់មុខមួយចំនួនថា ជានរកនិងជាដង្កូវសង្គមជិតដល់ថ្ងៃមែនទែនហើយថ្ងៃកំណើតកូនប៉ា សូមជូនពរឲកូន ទទួលបាននៅភាពជោគជយ័គ្រប់បែបយ៉ាងនៅក្នុងជីវិត »
ជាចុងក្រោយលោកបន្ថែមក្ដីស្រាញ់លើសពីជិវិត្តចំពោះកូនទៀតថា«ប៉ុន្តែកំភ្លេចឲ្យសោះគុណធម៌ ណាកូន ចំពោះ​ប៉ា​មិនដែលភ្លេចនឹកកូន និងស្រលាញ់កូន លើសពីជីវិតរាល់ថ្ងៃនោះទេ បាបនិងបុណ្យគឺមាន តែមិនឲកូប៉ាមាន​បា​​បឡើយ ផ្ដល់ដំណឹងប៉ាដឹងខ្លះគឺជាបុណ្យរបស់កូន ចំពោះប៉ាដឹងត្រឹមតែម្យ៉ាងគឺប៉ាបានធ្វើល្អបំផុតហើយស្រ​លា​ញ់​កូនលើសជីវិត»។