កំពង់ស្ពឺ៖ ស្ថិតក្នុងឱកាសជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកឧកញ៉ា ទុំ សារុត ហៅ នាយ ឃ្លោក បាននាំទេយ្យ​ទា​ន ដែលជាអំណោយ ពីមូលនិធិសិល្បករចាស់ជរាទៅខេត្តកំពង់ ជូនដល់សិល្បករពីរនាក់ ឈ្មោះថា លោកគ្រូ ស្វាយ សាមឿន អាយុ៦៦ឆ្នាំ តន្ត្រីសម័យ និងលោកគ្រូ ជួន អុន អាយុ៦៥ឆ្នាំ ភ្លេងប្រពៃណី ដែលសព្វថ្ងៃពួកគាត់ទាំងពីររស់នៅក្នុងជីវភាពទីទាល់រួមនឹងមានជំងឺប្រចាំកាយ។
ខណៈទទួលបានអំណោយពី សមាគមសិល្បករខ្មែរដែលមានឧបត្ថមពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេ​ច​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរានោះលោកទាំងពីរក៏លើកដៃប្រណំសពះថ្លែងអំណរគុណ និងគោរពជូនពរសម្តេចទាំងពីរ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ អាយុយឺនយូរ ដើ​ម្បី​ដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕