ភ្នំពេញ៖ ស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរ ស្រែករកតែទៅផ្ទះវិញទាំងដែលខ្លួនកំពុងតែឈឺ និមល កំពុង​សម្រាក​ព្យា​បាល​ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជម្ងឺរលាកស្រោមខួរក្បាល។Image may contain: 1 person, standing

ដោយសារគ្រួសារ​ខ្វះលទ្ធភាព​ដើម្បី​ព្យា​បាលជម្ងឺ ត្រូវចំណាយលុយអស់ច្រើនក៏បានអំពាវ​នាវដល់បងប្អូន​សប្បុរស​ជនទាំងអស់ជួយដល់ និមល​តាម​សទ្ធា នេះ គណនីហ្វេសប៊ុក «chin sreypich » បានសរសេររៀបរាប់ថា « តាងនាមខ្ញុំជាអតិតសិស្សវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង សូមលើកម្រាមដៃដប់អំពាវនាវដល់អតីតសិស្ស សិស្ស​ច្បង សិស្សប្អូន ដែលកំពុងសិក្សានៅសាលាបុរី១០០ខ្នង នឹងសប្បុរជនមាន​សណ្តាន​ចិត្ត​ចង់ជួយដល់​ជីវិត​ប្អូនស្រី និមល។Image may contain: 1 person, standing

ក្នុងសារអំពាវនាវ ពីយុវសិក្សម្ចាស់គណនីហ្វេសប៊ុក «chin sreypich » ក៏ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្តែងល្បីនិងជាប្រធានសមាគមសិល្បករខ្មែរ ជួយស៊ែរដើម្បីឲ្យមហាជនមហាជនមើលឃើញកាន់​តែច្រើន​នេះ ។ ក្នុងនោះនាងក៏បានរៀបរាប់ថា «និមល កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត ដោយប្អូន​ស្រី​មានជំងឺរលាកស្រោមខួរក្បាល ដែរគ្រួសារប្អូនខ្វះខាត់ថវិការដើម្បីព្យាបាលជំងឺ។ សូមបងប្អូន អ៊ុំពូមីង លោក​គ្រូអ្នកគ្រូ មិត្តភក្ភ័ ជួយដល់ប្អូន តាមសុទ្ធាផង»។Image may contain: 1 person, sitting

បន្ថែមពីលើនេះមីងរបស់ និមលបានបញ្ជាក់ថា « និមល មកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ចំនួនមួយ​សប្ដាហ៍​ហើយ នាងគ្រាន់បើជាងមុនបន្តិចហើយ តែនាងចេះតែទាចង់មកផ្ទះវិញ តែគ្រូពេទ្យមិន​ទាន់អនុញ្ញាត​ឲ្យត្រលប់មកវិញទេ»។ តែអ្នកមីងបន្តថា « គាត់អស់លទ្ធភាពទើបសុំ​អំពាវនាវដល់បងប្អូនដែល​មានចិត្ត​សប្បុរសឲ្យជួយ»៕Image may contain: 1 person, close-up
Image may contain: 1 person, smiling, standing, tree, outdoor and nature