ភ្នំពេញ៖ក្រោយផ្តាច់ខ្លួនចេញពីពីភពសិល្បៈទាំងស្រុង អតីតតារាចម្រៀងស្រីរូបស្រស់កញ្ញា អែនជី ក៏ចាប់អាជីពជាអ្នកលក់ទំនិញតាមបណ្តាញសង្គម ទៅវិញ ដោយទទួលបាននូវការគាំទ្រជាច្រើន ពីសំណាក់អតិថិជន។
ដោយឡែកយើងក្រលេកមើលជីវិតស្នេហារបស់អតីតតារាចម្រៀងរូបនេះវិញកៀកជិតចូលដល់ថ្ងៃពិសេសមកដល់កាន់តែខ្លាំងហើយជាមួយនឹងគូដណ្តឹងជាទីស្រលាញ់របស់ខ្លួនផងដែរ ដោយបានភ្ជាប់ពាក្យជាមួយគ្នារួច កាលពីឆ្នាំមុន។
ជាក់ស្ដែងកញ្ញា អែនជី ក៏បានផុសរូបភាព Pre-Wedding របស់ខ្លួនរួមជាមួយនឹងគូដណ្តឹងយ៉ាងផ្អែមល្ហែម ព្រមទាំងបានបង្ហើរនូវពាក្យពេចន៍មានន័យប៉ុន្មានឃ្លានៅពីលើរូបភាពនោះផងដែរ ដោយរៀបរាប់ថា«ពេលវេលា ដែលអូនតែងទន្ទឹងរង់ចាំ ពេលនេះបានខិតជិតមកដល់ហើយ»។
ខណៈអ្នកគាំទ្រជាច្រើននាំគ្នាសរសើរថាអ្នកទាំងពីរសមគ្នានោះអតីតតារាស្រីរូបនេះបន្តថា«អរគុណគ្រប់យ៉ាង ដែលធ្វើដើម្បីអូន អរគុណបងដែលចូលមកជីវិតអូន សន្យានឹងអូនណា ថាស្រលាញ់គ្នាលុះចាស់កោងខ្នងរៀងៗខ្លួនណា៎»។