ភ្នំពេញ៖ អ្នក​នាង ពេជ្រ សោភា ដែលឆ្នាំនេះ​ហាក់មានរាសីមិនសូវ​ល្អ​​ដូច​ឆ្នាំ​មុនៗ​ល្បី​បទ រាំញីស្បែកជើង និងបទ ឆ្កែរត់បុកប៉ោត ដែល​​​កំពុង​ទទួល​រង​នូវ​សារ​រឹះគន់ខ្លាំង ពីបទរាំបែបបែកស្លុយ បីឆ្កែចូលរាំ។ នៅថ្ងៃ​ទី​១០​ខែមេសា នាង​បានបង្ហាញ​ក្នុង​វីដេអូផ្សាយផ្ទាល់​នៅ​ក្នុង​គណ​នីហ្វេសប៊ុក​កុមារ​ពេជ្រ ថៃ បង្ហាញ​ពីការរៀបចំធ្វើ​បទចម្រៀង​ឆ្លង​ឆ្លើយជាមួយ ពេជ្រ ថៃ​។

ក្នុង​វីដេអូផ្សាយ​ផ្ទាល់​ក្នុង​ហ្វេសប៊ុក ដែលមាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​​ជិត​មួយ​ម៉ឺន​នាក់នេះ នាង ពេជ្រ សោភា បាន​បង្ហាញ​សារចំអក​ចំអន់​ឲ្យ​ ពេជ្រ ថៃ ដែល​ជាម្ចាស់​ពាន​តារាចម្រៀងកុមារលំដាប់​ថ្នាក់​អន្តរជាតិ ខ្ញុំពេជ្រ ថៃ ចូលឆ្នាំ​នេះ​មិនមាន​បទចម្រៀង​ល្បី​ចេញ​ទេ មាន​​តែបទ​បែបស្លូៗ តែខ្ញុំមិនអន់​ចិត្តទេ ។

ក្នុងនោះពេជ្រ សោភា ក៏បាន​ទន្ទេញទៀតថា «ថ្ងៃមុន​ច្រៀងបទ​រាំវង់​ប្រាំ​បទ​មិនមាន​អ្នករាំ ។ ខណៈ​ពេជ្រ ថៃ ក៏​បន្ទរ បើច្រៀងបទ បីឆ្កែ​ចូល​រាំ ចូលរាំ​ឡើង​អស់​ រាំបែកដី​»។   

ការរួមគ្នារវាង ពេជ្រ ថៃ និង​អ្នកនាងពេជ្រ សោភា ធ្វើ​វីដេអូផ្សាយ​ផ្ទាល់តា​ម​ហ្វេសនេះ ពួកគេ​បង្ហាញ​ពីការហាត់សម ចម្រៀង​ឆ្លងឆ្លើយ​ថ្មី​ ជាចង្វាក់បែ​ប​បែក​ស្លុយ តែពួកគេក៏មិនបានបង្ហាញនោះដែរថា ចំណងជើង​បទអី ខណៈ​ត្រឹមតែបង្ហើបឲ្យ​សប្បាយ បើអូនចាក់ចង្កេះ​»។