ភ្នំពេញ៖ នារីដែលសម្រស់ដ៏ស្រស់សោភា បានទួញសារដ៏វែងអន្លាយ បរិយាយអស់ទុក្ខក្នុងគ្រួសារ ដែលមាន​ឪ​ពុក​​ជាអ្នករត់តាក់ស៊ី ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន ។ ដោយនាងក៏បានបង្ហាញថា «លោកមានគុណនាង ជាប់​ឃុំ​ដោយជាន់ដានជនឧក្រិដ្ឋ»។Image may contain: 1 person

ក្នុងន័យទួញសោកមិនអស់ចិត្តដ្បិតឪពុកជាប់ឃុំទាំងមិនមានកំហុសនោះ ស្រីស្អាតដែល គណនីហ្វេស​ប៊ុក​ឈ្មោះ​ « Aza Be Strong » បានសរសេររៀបរាប់ថា«ឪពុកខ្ញុំជាអ្នករត់តាក់ស៊ី កាលពីថ្ងៃ31/03/2018​គាត់​បានឌុបម៉ូយជនជាតិវៀតណាម ១ក្រុម ពីភ្នំពេញទៅកំពង់ចាម ដោយពួកគេប៉ាវឡាន ដេកនៅសណ្ឋាគារ​ភ្នំ​ប្រុស​១យប់ លុះព្រឹកឡើងក៏ចុះមកហូបបាយទាំងអស់គ្នា ស្រាប់តែម្នាក់ស្រីជនជាតិវៀត​ណាមនោះបានស្រែក​ឆោ​ឡោ ថាជួយនាងផង នាងបានត្រូវគេចាប់ជំរិត ចំណែកពួកអាចាប់ជំរិតនោះរត់ចែកជើងគ្នាបាត់អស់។Image may contain: 1 person

ប៉ាខ្ញុំឮបែបនោះក៏រត់ទៅចាប់ដៃនាងនោះក្នុងបំណងជួយ ហើយនិយាយប្រាប់នាងថា តោះពូជូនទៅផ្ទះវិញ តែ​នាងមិនព្រមទៅទេ ខ្លាចប៉ាខ្ញុំជាបក្សពួកគេ»។ ក្នុងសារនេះ ស្រីស្អាត់មានទុក្ខក្នុងគ្រួសារ ដែលប៉ាៗបែរ​ជាប់​ឃុំខ្លួន ទាំងមិនមានកំហុសនោះ នាងបានអះអាងថា «ចំលើយរបស់ដើមបណ្តឹងក៏បានឆ្លើយថា ឪពុងនាង​ខ្ញុំ​ពិតជាមិនបានជាប់ពាក់ពន្ធ័ក្នុងរឿងនេះទេ គាត់គ្រាន់តែជា តាក់ស៊ីជាន់ដានគេទេ ខ្ញុំមានទាំងវីដេអូ​ចំ​លើយសារភាពរបស់នាងទៀត។Image may contain: 1 person, sitting and indoor

គេអត់អាណិតឪពុកចំណាស់របស់នាងខ្ញុំទេដែលគេមិនព្រមដោះលែងដោយស្រួលនោះ»។ ក្នុងសារដែល​បង្ហាញ​ភាព​ជឿជាក់លើថ្នាក់ដឹកនាំប្រទេស ដែលនាងពោលថា រឿងនេះមានតែសម្តេចទេ ដែលលោកបាន​ភាពឆ្លាត​វៃ លោកបានក្តីសន្តោស ជួយរកយុត្តិធម៌ឲ្យឪពុកខ្ញុំផង ឪពុកខ្ញុំមិនមានធ្វើអ្វីខុសទេ។ ក្នុងនោះនាងក៏​បាន​បញ្ជាក់ថា « ឪពុករបស់នាងឈឺជំងឺ ប្រចាំកាយទៀត កើតទឹកនោមផ្អែមផង សន្លាក់ផង ដោះលែងគាត់​ទៅ​អស់លោក ហើយសម្ដេចជួយរកយុត្តិធម៌ផង។Image may contain: 1 person, sitting