ភ្នំពេញ៖ មហាដ្ឋាននិងមហាជន និងអ្នកសិល្បៈសុទ្ធតែបានដឹងថា លោក ហម ឈរ៉ា បានចុះឲ្យផលិតកម្ម​ម​ហាហង្សរយៈពេល៤ឆ្នាំ ធ្វើជាតំណាងគ្រប់គ្រងបន្តពីលោក អ៊ិន សុភិន ។ ខណៈនៅព្រលប់ថ្ងៃទីខែ​មេសានេះ​បែរផ្ទុះសារភ្ញាក់ផ្អើលពី តារាសម្តែងដែលក្លាយជាតំណាងគ្រប់គ្រងផលិតកម្មនេះក្នុងរយៈពេលខ្លីនោះ ក៏បង្ហាញ​ថា «លោកបានសម្រេចបញ្ចប់កុងត្រានេះវិញហើយ»។Image may contain: 1 person

តារាសម្ដែងដែលមានឈ្មោះបោះសម្លេង លោក ហម ឈរ៉ា បានចុះកុងត្រាជាមួយម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ៤ឆ្នាំតែពេលនេះតំណែងអ្នកគ្រប់គ្រងនេះគឺលោកបានប្រគល់ឲ្យកូនស្រីជាអ្នកស្នងបន្ត អ្នក​នាង ភិន សុដាលីស។ បង្ហាញពីការសម្រេចបញ្ចប់នាទីជាថ្នាក់គ្រប់គ្រងផលិតកម្មមហាហង្សនេះ លោក ហម ឈរ៉ា បានអះអាងថា «មិនមានបញ្ហាអ្វីធំដុំឡើយ កុងត្រាបងមានរយៈពេល៤ឆ្នាំ ប៉ុន្តែកន្លងមក មានសិល្បករយើងចេះតែចេញបន្តបន្ទាប់ អីចឹងក្រុមហ៊ុនក៏សម្រេចថា បញ្ចប់កុងត្រាតែម្ដងទៅ»។Image may contain: 1 person, close-up and indoor

លោក ឈរ៉ា បញ្ជាក់ទៀតថា « ត្បិតថាបញ្ចប់កុងត្រាជាមួយគ្នាមែន ប៉ុន្តែលោក នៅតែថតឲ្យផលិតកម្ម​មហា​ហង្សជាធម្មតា គ្រាន់តែមិនមានកុងត្រាថតផ្ដាច់មុខដូចមុន។ ជាក់ស្ដែងថ្មីៗនេះ លោកក៏ទើបនឹង​កុងត្រា​ថត​រឿងថ្មីឲ្យមហាហង្សរឿង “កាំបិតមុខ២”។ លោកប្រកាសលើបណ្ដាញសង្គមទៀតថា « លោកមានសិទ្ធិ​ទូលំ​ទូលាយក្នុងការធ្វើការជាមួយនឹងផលិតកម្មផ្សេងៗ អាចទទួលរាល់ការងារថតសម្ដែងនានាពីផលិតកម្មទាំង »។ ព្រលប់នេះដែលលោក ហម ឈរ៉ា ក៏បានបង្ហាញសារបង្ហាញនៅក្នុងហ្វេសប៊ុកលោកថា « ថ្ងៃនេះបើទោះ​ជា​ខ្ញុំនិង​ផលិតកម្មមហាហង្សបានបញ្ចប់កិច្ចសន្យាជាតួប្រចាំរបស់ក្រុមហ៊ុនក៏ពិតមែន តែយើងនៅតែដំណើរ​ការ​ថត​ភាពយន្តបន្តជាមួយគ្នាជាធម្មតា។

ដូចនេះខ្ញុំក៏ជម្រាបជូនទៅដល់បណ្តាផលិតកម្មនានាថាខ្ញុំទទួលថតបានវិញឱ្យតែខាងផលិតកម្មតម្រូវការ។ អរគុណ ជូនពរឆ្នាំថ្មីរកទទួលទានមានបាន សុខភាពល្អ បងប្អូន!Image may contain: 2 people, people smiling, people sitting and foodImage may contain: 1 person, standing and outdoor