សេអ៊ូល៖ក្នុងឈុតគ្រងសម្លៀកបំពាក់កូរ៉េ កញ្ញាធី សុវណ្ណថា បានថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា សម្រស់នារីខ្មែរពិតជាធ្វើឲ្យគណៈកម្មាការអន្ដរជាតិអត់ទ្រាំសរសើរមិនបានឡើយ។សកម្មជនលេចធ្លោក្នុងឆាកនយោបាយរូបនេះថ្លែងទាំងមានមោទនភាពថា”គណៈកម្មាការអន្ដរជាតិ កោតសរសើរ សម្រស់បេក្ខនារីកម្ពុជា”។
ធី សុវណ្ណថា បានចេញដំណើរទៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ខែមេសា ដើម្បីចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីQueen oF The Spa ដែលធ្វើឡើងនៅថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០១៨។ធី សុវណ្ណថា បានឲ្យដឹងថា ខ្ញុំនិងសមាជិកក្នុងក្រុម១៤នាក់ផ្សេងទៀតបានយកសម្លៀកបំពាក់សម័យលង្វែកតំណាងឲ្យកម្ពុជាត្រូវប្រកួតជាមួយ៤ប្រទេសផ្សេងទៀតរួមមានកូរ៉េខាងត្បូង ចិន តៃវ៉ាន់ និងវៀតណាម ។
ចំពោះប្រាក់រង្វាន់អ្នកឈ្នះជើងឯកបានទទួលប្រាក់រង្វាន់៦ម៉ឺនដុល្លារ បូកមកុដពេជ្រ តម្លៃជាង៣ម៉ឺនដុល្លារ,លេខ២ទទួលបានប្រាក់រង្វាន់៣ម៉ឺនដុល្លារ ,លេខ៣ទទួលបាន១៥០០០ដុល្លារ និងលេខ៤ទទួលបាន៥០០០ដុល្លារ៕
