សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ប្រកាសផ្តល់អាហារូបករណ៍៥០% ដល់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា៥០%ជូនដល់សិស្សភេទប្រុសដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A,Bឬ Cសរុបចំនួន៧៥កន្លែង សម្រាប់អ្នកបានមកចុះឈ្មោះមុនគេ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ។

អាហារូបករណ៍បង់ថ្លៃសិក្សា៥០% សម្រាប់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែងនេះ រួមមាននៅរាជធានីភ្នំពេញចំនួន១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន១០កន្លែង, សាខាខេត្តកំពង់ធំចំនួន១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបងចំនួន១០កន្លែង, និងសាខាខេត្តកំពតចំនួន១០កន្លែង។

ក្នុងគោលបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់សិស្សភេទប្រុសទាំង៧៥នាក់នេះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS សហការជាមួយក្រុមហ៊ុន ស៊ី យូ អេស គ្រុប ,សណ្ឋាគារដ្រេហ្គនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្តសៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន១០០.០០០រៀលបន្ថែមទៀត។ ចំពោះ និស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA,B,C ទាំងអស់ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជាដែលមាន ការគាំទ្រពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗរហូតដល់ជិតពីរម៉ឺននាក់កំពុងសិក្សា និងមានក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥៦ មកពី កូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សចុះកម្មសិក្សា ទស្សកិច្ចសិក្សា និងទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។

បច្ចុប្បន្នសាកលវិទ្យាល័យមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សាកាន់តែទំនើប,បំពាក់ធនធានបច្ចេកវិទ្យា៖កំព្យូទ័រសេរីថ្មីចុងក្រោយ,Smart TV,ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាថ្មី, LCDគ្រប់បន្ទប់សិក្សា, បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត,បន្ទប់អនុវត្តកុំព្យូទ័រ,បន្ទប់អនុវត្តភាសា,បន្ទប់អនុវត្តវិទ្យាសាស្រ្តសង្គមសវនាការប្រឌិត,បន្ទប់អនុវត្តជំនាញគណនេយ្យ និងជំនាញហិរញ្ញវត្ថុតាមបច្ចេកវិទ្យា,បណ្ណាល័យធំទូលាយ,ដ៏ច្រើនសន្លឹកសន្ធាប់ដើម្បីបម្រើឱ្យការបង្រៀន,រៀនសូត្រ,ស្រាវជ្រាវ,អនុវត្តដកពិសោធន៍របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជានាពេលថ្មីៗនេះ។

Leave a Reply

Your email address will not be published. Required fields are marked *