សៀមរាប៖ អ្នកដំណើរជិត ៣០នាក់ ត្រូវរងរបួស និងស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ ខណៈឡានក្រុងក្រុមហ៊ុនស៊ុនអូខុង បានដឹកអ្នកដំណើរពីចំណតរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងបានធ្លាក់ពីលើស្ពានបណ្តាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួស ២៧នាក់ កាលពីម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចភូមិដំរីឆ្លង ឃុំសង្វើ ស្រុកជីក្រែង ខេត្ត សៀមរាប។

សពអ្នកដំណើរពីរនាក់ត្រូវបានសមត្ថកិច្ចរក្សាទុករង់ចាំ ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនរងគ្រោះទាំង ២៧នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ទាក់ទិនរឿងនេះ ពលរដ្ឋបានទទូចឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន និងបើកបរដោយភាពទទួលខុសត្រូវខ្ពស់ ព្រោះថាជីវិតមនុស្សរាប់សិបនាក់បានផ្ញើមកលើតៃកុង ចុះបើតៃងងុយដេកបែបនេះ តើឲ្យគេសង្ឃឹមអ្វី?។