ភ្នំពេញ៖ តារាសម្ដែងមិនញញើតបញ្ចេញប្រាណសិចស៊ីដែលហ៊ានទាំងលេងឈុតអាក្រាតកាយ នាង បេននី យ៉ាំង បានសម្ដែងក្ដីអាណិតអាសូរជាខ្លាំងចំពោះតារាសម្ដែងលោក យូ ឌីស្កូ ដែលកំពុងមានសភាពរាងកាយស្គមស្គាំងដោយសារជំងឺទឹកនោមប្រៃ និងខូចក្ររលៀន ដែលកំពុងត្រូវការជំនួយថវិកាពីជុំវិញខ្លួនដើម្បីសង្គ្រោះជីវិត។
ខណៈសម្ដែងក្ដីអាណិតនោះ ដល់រៀមច្បងសិល្បៈ ទាំងទើបមានឱកាសជួបមុខនោះ នាង បេននី យ៉ាំង តារាស​ម្ដែ​ង​សិចស៊ី តែដក់ឃ្លាមកធ្វើជាអ្នកជំនួញលក់ផលិតផលតាមតាមសង្គម រូបនេះ នាង ក៏ពោលពាក្យសរសើរ និងអា​ណិ​តអមជាមួយរូបភាពមួយផងដែរ ដោយនាងបានលើកឡើងថា«អាណិតសែនអាណិតម្ចាស់បង..មកជួបនៅក្រៅ​ជូនលុយមិនចង់យកទៀត..បើគាត់មិនឈឺខ្ញុំជឿថាគាត់មិនលាដៃហាមាត់សុំការជួយទេ..រ៉ាដាក៏ដោយមិ​ន​មែនដារ៉ាក៏ដោយជួយគ្នាទើបជារឿងគួរ..ឆាប់ជាបងសំលាញ់»។
បញ្ជាក់ផងដែរថាលោកយូ ឌីស្កូ កំពុងតែត្រៀមទៅប្ដូរក្រលៀនក្រោយពីចូលឆ្នាំប្រពៃណីខ្មែររួច ហើយក៏ពុងត្រូវការថវិការបន្ថែមសម្រាប់ព្យាបាលផងដែរ។