ភ្នំពេញ៖ បងប្រុសបង្កើត របស់កំពូលតារាចម្រៀងប្រុស ខេមរៈ សេរីមន្ត ដែលជាអ្នកអ្នកនិពន្ធ និងតាក់តែងបទចម្រៀងនោះគឺលោក ខេមរៈ ភារុណ កាន់តែរីកចម្រើន និងមានប្រជាប្រិយភាពមិនចាញប្អូនប្រុសនោះទេ។
ក្រៅពីអាជីពសិល្បៈលោក ខេមរៈ ភារុណក៏មានមុខងារ និងមុខជំនួញមួយចំនួនទៀតគឺផ្ទះសំណាក់មួយ ដែលទើបតែបើក កាលពីថ្មីៗនេះ តែរូបលោក មិនសូវមានពេល ទំនេរទៅមើលប៉ុន្មានទេ គឺភរិយារបស់លោក ជាអ្នកកាន់កាប់ និងគ្រប់គ្រង។កាន់តែភ្ញាក់ផ្អើលទៅទៀតនោះលោក ខេមរៈ ភារុណ ជាម្ចាស់គ្រប់គ្រង វង់តន្រ្តីសម័យ ដែលដាក់ឈ្មោះលោកផ្ទាល់ក៏មានមុខងារ និងតំណែងមិនធម្មតានោះឡើយក្នុងជួររដ្ឋាភិបាល ដោយលោកទើបតែឡើងជាឧត្តមសេនីយ៍ (ផ្កាយ១) ដែលតំណែងនេះ បានធ្វើឲ្យ លោក សប្បាយរីករាយយ៉ាងខ្លាំង៕
