ភ្នំពេញ៖ ក្នុងកម្មពិធីមង្គលការកូនកំលោះកូនក្រមពុំពិការភ្នែកទាំងសងខាង នាយ ពាក់មី និងនាង ខ្ញុង បានទៅចូលរួមពិធីកាតសក់បង្កក់សិរីដល់កូនប្រុសកូនស្រីឲ្យរកទទួលទានមានបាន និងសុខដុមរមនា ដោយអ្នកទាំងពីរមិនបានយកលុយទេ។
ទន្ទឹមនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានវត្តមានចូលរួមនៅទីនោះដែរ ក៏បានលើកសរសើរថា «ចាប់ផ្តើមពិធីកាត់សក់ ។ លោក ពែកមី មកជួយដោយមិនយកកម្រៃអ្វីទាំងអស់»។
ទឹកចិត្តរបស់នាយ ពាក់មី និងនាង ខ្ញុង ត្រូវបានបុរសម្នាក់ឈ្មោះ ប៊ុនឌី សម្តែងអំណរគុណថា «ក្នុងនាមមនុស្សជាតិសូមថ្លែងអំណរគុណជាខ្លាំងចំពោះភ្ញៀវទាំងអស់ និងប្អូនអ្នកកំប្លែងកាត់សក់ក្នុងពិធីមង្គលការប្អូនប្រុស ប្អូនស្រីជាជនពិការនេះ និងសូមជូនពរដល់គូរស្វាមី ភរិយាថ្មីប្រកបតែនឹងសេចក្តីសុខដរាបរៀងទៅ»។
