ភ្នំពេញ៖បងប្អូនគ្រប់មជ្ឈដ្ឋានបានឃើញនិងបានឮហើយករណីសមត្ថកិច្ចឃុំខ្លួន បុរសចំណាស់ជា អ្នករត់តាក់ ស៊ី តែក៏ជាប់ចោទបទរួមដៃចាប់ជំរិតមនុស្ស ខណៈកូនស្រីរូបស្អាត បានយំឡាំប៉ា អង្វរសម្ដេចនាយក រដ្ឋ មន្រ្តី សុំជួយផ្តល់យុត្តិធម៌ ទាំងស្រីស្អាតរូបនេះក៏អះអាងថា ឪពុកខ្លួនពិតជាគ្មានកំហុសមែន ទាំងដើមបណ្ដឹង ក៏ បង្ហាញភាពស្អាតស្អំជូនឪពុកនាងរួចហើយដែរ។

ករណីនេះធ្វើមហាជនជាច្រើនមានការងឿយឆ្ងល់ជាខ្លាំង រហូតលេចលឺដល់ប្រធានសមាគមសិល្បករខ្មែរ អ្នក នាង ចន ចន្ទលក្ខិណា បានសម្ដែងងការអាណិតអាសូរនិងងឿយឆ្ងល់ចំពោះរឿងនេះដូចគ្នា។ ដោយក្នុងចិត្ត​មិន​អស់​ចម្ងល់ អ្នកនាង ចន ចន្ទ លក្ខិណា ក៏បានទម្លាយសារចោទជា​សំណួរយ៉ាងវែង​អន្លាយមួយទាក់​ទិននឹង​រឿងនេះថា « តើហេតុអ្វីបានជាមិនព្រមដោះលែងគាត់ បើជនរងគ្រោះបានផ្តល់ចម្លើយថាលោក ពូមិនពាក់ ព័ន្ធផង ? ដល់ថ្នាក់កូនស្រីគាត់យំអង្វរសុំការជួយពីសម្តេច គឺបានន័យថាមិនធម្មតាហើយ ខ្ញុំដឹងថាបងៗ សមត្ថកិច្ចមានការងារនិងសំណុំរឿងច្រើនដែលត្រូវដោះស្រាយ តែបើគាត់ពិតជាគ្មានកំហុសមែន បងៗគួរដោះ លែងគាត់ទៅ អាណិតគាត់។Image may contain: 1 person, outdoor

អ្នកនាងបន្តទៀតថា « ឬក៏សំណុំរឿងគរលើតុច្រើនពេកបងៗធ្វើតាមលេខរៀងហើយមិនទាន់ដល់វេនគាត់ ? ឬក៏ចាំដល់មានអ្វីផ្សេងទើបអាចវែកឯកសារពីក្រោមយកមកដោះស្រាយជូនពលរដ្ឋបាន ? សុំទោសណា ខ្ញុំ គ្រាន់តែឆ្ងល់តាមការបង្ហោះរបស់ប្អូនស្រីទេ»៕Image may contain: 1 person, standing, ocean and outdoor