ភ្នំពេញ៖ក្រោយពីផលិតករវ័យក្មេង លោក តាន់ គីមសួរ បានផលិតវីដេអូមួយដោយ​ត្រូវកម្លាំង​ប៉េអឹម​ចុះ​ចាប់ចងស្លាបសេកពីបទពាក់ព័ន្ធគ្រឿងញៀននោះ ក៏ត្រូវបានមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃថា លោក​​​​ធ្វើវីដេអូនេះឡើងដោយសារ ចង់ល្បី។

ទាក់ទិនរឿងនេះលោកក៏នៅមិនស្ងប់ក្នុងចិត្តដោយលោកបានអះអាងថា នេះជាការសម្ដែង សម្រាប់​ជាគំរូ​ដល់​មនុស្សជំនាន់ក្រោយ។ ដោយមើលឃើញពីទង្វើរបស់ផលិតកររូបនេះ តារាសម្ដែងនិងចម្រៀង ងារកំលោះ ពោះ​ម៉ាយ លោក យ៉ែម សំអូន ក៏នៅមិនសុខ បានចេញមុខទម្លាយសារលើកទឹកចិត្តលោក តាន់ គីមសួរ យ៉ាង​ពេញទំហឹង។Image may contain: 1 person, standing and sunglassesក្នុងសារបង្ហាញពីជំហ៊ការពារឆន្ទៈលោក តាន់ គឺមសួរនោះ លោក យ៉ែម សំអូន បានរៀរាប់យ៉ាងដូច្នេះថា « បើ​​អាចបញ្ឈប់ការប្រើជីវិតយើង ទៅតាមការគិតនិងការនិយាយ នៃប្រអប់មាត់អ្នកដទៃបានហើយ ព្រោះ​ថា​ទាំងនេះជាទង្វើសម្រាប់អ្នកមិនជោគជ័យមិនធ្វើអ្វី ហើយចាំតែរិះគន់គេទេ ប្អូនបានធ្វើល្អបំផុតហើយ និងជា​គំរូពិតៗសម្រាប់យុជនជំនាន់ក្រោយ សម្រាប់បងគឺគាំទ្រពេញទំហឹង ពេញបេះដូង​ដោយមិនប្រួលប្រែ​បន្ត​ការ​ងារ​​របស់ប្អូនទៀតចុះ អាយដល តាន់គីមសួរ»៕Image may contain: 1 person, outdoorImage may contain: 1 person, sitting and indoorImage may contain: 3 people, people smiling, people sitting