ភ្នំពេញ៖ដេកលើគ្រែពេទ្យស្តូកស្ដឹង ប្រឹងទប់នូវភាពឈឺចាប់ពីស្នាមរបួសបាក់ជើងទាំងសងខាង ពីគ្រោះថ្នាក់ ចរាចរបង្កពីអ្នមានរថយន្តស៊ើរីទំនើបបើកបុក បន្សត់ទុក្ខបុរសរងគ្រោះ ឈ្មោះ សំណាង រស់ជាបុរស កំព្រា ឪ ពុកម្តាយ ឲ្យរងរបួសពិការជើងទាំងសងខាង ។Image may contain: 2 people, people sitting

ហេតុការណ៍ដ៏មហាអាក្រក់ បណ្តាលឲ្យបុរសឈ្មោះ សំណាង តែខ្សែជីវិតមិនសំណាងដូចឈ្មោះ សល់ពីគ្រោះនេះ ក្លាយជាមនុស្សមហាអភ័ព្វ រងក្នុងភាពពិការភាពនេះ បានកើតឡើងនៅវេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ខណៈព្រះជេតគុណ កក្កដា សុភ័ណ្ឌ បាន បង្ហាញក្នុងហ្វេសប៊ុកភ្ជាប់និងដំណើរនិមន្តរបស់ព្រះអង្គទៅសួរសុខទុក្ខ បុរសភ័ព្វដល់មន្ទីពេទ្យនោះ ក៏បាន បង្ហាញថា«ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឡើងរវាងរថយន្តស៊ើរីទំនើប ប៉ះនឹងម៉ូតូ បណ្ដាល អោយ បុរសខាងលើរងរបួសធ្ងន់និងបានបញ្ចូនទៅមន្ទីពេទ្យលោកសង្ឃ ដោយខាងរថយន្តសងជំនឿចិត្តចំនួន ២៥០$ »។Image may contain: 1 person, sitting and indoor

បន្ថែមនោះ ជេតគុណ កក្កដា សុភ័ណ្ឌ ក៏បង្ហាញទៀតថា «តែដោយសាររបួសធ្ងន់ ទើបត្រូវចំណាយលុយច្រើន ព្រោះជាកូនកំព្រារគ្មានឪពុកម្ដាយនិងសាច់ញាតិឯណាទេ ទើបលើកម្រាមដៃដប់ស្វែងរកជំនួយពីសប្បុរសធម៌។ ព្រះអង្គក៏បានអំពាវនាវផងដែរថា «សូមជួយស៊ែរម្នាក់មួយផងបានទេញាតិ ញោមដើម្បីជួយដល់បង ប្រុស ដែល​​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើបនឹងម៉ូតូ បណ្ដាលអោយមនុស្សម្នាក់រងរបួស ធ្ងន់ត្រូវបាន បញ្ចូន​ទៅមន្ទីពេទ្យ ដោយបងប្រុសឈ្មោះសំណាងជាកូនកំព្រាគ្មានទីពឹង ហើយរបួសធ្ងន់​ត្រូវពិការជើង​ទាំងពីរ​បើមិនវះកាត់ឆ្អឹងត្រគាកដែលបាក់ទាំងពីភ្លាមៗនោះទេ ចឹងហើយសូមញាតិញោមទាំងអស់គ្នា​មេត្តាជួយគាត់​តាមសទ្ធាផងបានទេ»៕