ភ្នំពេញ៖ ពិធីការិនីCTNកញ្ញាគង់ វង្សយ៉ាទី ដែលផ្លាស់ប្ដូររថយន្ដទំនើបៗ​ជាបន្ដរ​បន្ទាប់នោះត្រូវ​បានគេសង្ស័យ​ថានាងមានប្រុសស្នេហ៍ជាមន្ដ្រីធំជួយឧបត្ថមនៅក្រោយខ្នងទើបធ្វើឲ្យស្រីស្អាតកាន់តែហ៊ឺហាៗទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក្នុងជំនួបជាមួយអ្នកកាសែតគង់ វង្សយ៉ាទី នៅតែអះអាងថានាងមានសម្ថភាព​អាចរកប្រាក់បានដោយខ្លួនឯងតាមរយៈការងារសិល្បៈដោយមិនត្រូវការបុរសណាមកចិញ្ចឹមនាងជាថ្នូរស្នេហាលួចលាក់ឡើយ។Image may contain: 1 person, sitting

ពិធីការិនីលេចធ្លោរទាំងរូបសម្រស់និងក្ដោបកម្មវិធីនៅCTNបានយូរដោយគ្មានកុងត្រានោះបានបន្ថែមថាក្នុងមួយកម្មវិធីការធ្វើជាMCនៅតាមខេត្តនាងទទួលបានតម្លៃចាប់ពី៥០០ទៅ៧០០និងឈានដល់ជិត១០០០ដុល្លារទៀតផងអីចឹងប្រាក់ទាំងអស់នោះអាចធ្វើឲ្យនាងមានលទ្ធភាពអាចទិញរថយន្ដទំនើបជិះដោយមិនបាច់មានអ្នកណាឧបត្ថមនាំតែដោះដៃពីគេមិនរួចនោះទេព្រោះថាបើខែរវល់សរុបទៅក្នុង១ខែៗក៍អាចរកប្រាក់បានម៉ឺនដុល្លាផងដែរ។Image may contain: 1 person, indoor

គង់ វង្សយ៉ាទី ធ្លាប់លេចធ្លោរតាមរយៈការសម្ដែង​បទចម្រៀងល្បីៗ​របស់ផលិតកម្មសាន់​ដេជាច្រើន​បទមក​ហើយ តែចុងក្រោយនេះគេមិនសូវឃើញនាងបានថតMVបទថ្មីៗដូចមុនទៀតទេ ព្រោះនាងថាចង់​រកលុយ​ជាពិធីការិនីនៅខែក្ដៅនេះច្រើនជាងការសម្ដែង៕Image may contain: 3 people, people smiling, people sittingImage may contain: 1 person, close-up