ភ្នំពេញ៖ ទើបធ្លាក់ខ្លួនឈឺមិនបានប៉ុន្មានផង កូនស្រី តារាកំប្លែង អ្នកនាងស៊ុន ណារី​ម៉ូនីកា បាន​ទទួល​មរណៈ​​ភាព​ហើយកាលពីប្រលប់ថ្ងៃទី ១១ ខែមេសានេះដោយសារជំងឺ។

នេះបើយោងតាមអ្នកនាងស៊ុន ណារីម៉ូនីកា បានបង្ហោះសារទាំង​ក្ដុលក្ដួលអមទាំងទឹក​ភ្នែកហូរកាត់​ថ្ពាល់ទាំង​សងខាងថា « កូនអីក៏អាយុខ្លីម្លេះទើបតែ ១៦ជិតចូល១៧ កូនទៅចោលម៉ាក់ នឹងបងប្អូន ទាំងអស់គ្នាហើយ កូនអីក៏ចិត្តដាច់ម្លេះនៀក »។

ដំណឹងយ៉ាងរន្ធត់នេះបានលេចលឺដល់មហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ទាំងអស់បាន​សម្ដែងការសោកស្ដាយយ៉ាងខ្លាំង មិនគួរណាមជ្ជុរាជផ្ដាច់សង្ខារឆក់យកជីវិតនាងទាំងវ័យក្មេងបែបនេះសោះ​។