ភ្នំពេញ៖ តារាចម្រៀងលោក យ៉ែម សំអូន ក្លាយជាពោះម៉ាយ ក្រោយបែកចែកផ្លូវគ្នាជាមួយអតីតភរិយាអស់រយៈពេលជាង ៤ឆ្នាំមកហើយ ប៉ុន្តែទំនាក់ទំនងឪពុកនិងកូនមិនត្រូវបានផ្តាច់នោះទេ ពោលគឺលោកនៅតែទាក់ទងតាមប្រព័ន្ធទូរស័ព្ទទៅកូនរស់នៅប្រទេសអូស្ត្រាលី ហើយជារៀងរាល់ឆ្នាំលោកតែងតែជិះយន្តហោះទៅធ្វើខួបកំណើតឲ្យកូន ប៉ុន្តែឆ្នាំនេះគួរឲ្យស្តាយបំផុត ខណៈលោក យ៉ែម សំអូន រវល់ខ្លាំង មិនបានហោះទៅអូស្ត្រាលីធ្វើខួបកំណើតឲ្យកូនឡើង អញ្ចឹងហើយមានតែលោកសម្រេចចិត្តធ្វើខួបកំណើតពីចម្ងាយ ដោយលោកបានឡាយ​វីដេអូខួបកំណើតកូនស្រី​ពីស្រុកខ្មែរទៅ សង្ឃឹមកូនស្រីបានឃើញ និងរីករាយ។

ក្នុងនំខួបកំណើតលោក យ៉ែម សំអូន បានសរសេរថា «កូនស្រីមាសឪពុក យ៉ែម វីរ៉ូនីខា» គម្រប់ខួប ១៧ឆ្នាំ នៅថ្ងៃទី១១ មេសា ២០១៨។ ទន្ទឹមនោះ លោក យ៉ែម សំអូន បានសម្តែងចិត្តស្រលាញ់កូនក្នុងសំណេរថា «ទោះបីយើងនៅឆ្ងាយគ្នា និងសំពាយការងារច្រើនយ៉ាងណា ក៍ប៉ាមិនដែលថាភ្លេច គិតនិងនឹកកូនឡើយ រីករាយថ្ងៃកំណើត កូនស្រីមាស ឪពុក»។

លោកបន្តថា «ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចឹត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គំរប់ខួប17ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯងរៀងចាស់បន្តិចទៀតដែរ តែអ្វី ដែលរឹតតែអសច្ចាជាងនេះមោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែរកពាក្យអ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលាយ៉ាងយូរ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហា អស្ចារ្យ កូនផ្ដល់អោយឪពុកច្រើនលើសលប់ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ា ចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ប៉ា»។

សូមទស្សនាវីដេអូ!!