ភ្នំពេញ៖ កញ្ញា រតនៈ ពិសី ត្រូវបានមហាជនមើលឃើញថា ជាពន្លកសិល្បការិនី ចម្រៀងនិងសម្តែងថ្មី ជាមួយនឹងរូបឆោមសម្ផស្សដ៏ទាក់ទាញមន្តស្នេហ៍ ពីសម្រស់ដើមទ្រូងសិចស៊ី ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនបែរមិននឹកស្មាននោះ គឺតារាស្រីដែលកំពុងមានរាសីនឹងការងារសិល្បៈរូបនេះ បែរជាបង្ហាញពីភាពឯការបេះដូង ដែលរងមនុស្សប្រុសស្មោះមកកំដរមិនបានទៅវិញ។

នៅរយៈចុងក្រោយ នាង រតនៈ ពិសី តារាសី្រ ដែលមានរាងតូចច្រឡឹង សម្ផស្សដើមទ្រូងសិចស៊ីប្រជែងប្រជាប្រិយភាពសិល្បៈ រមែងបង្ហាញភាពឯការបេះដូង ដែលធ្វើឲ្យអ្នកគាំទ្រនាងក៏មានការងឿងឆ្ងល់ ជាមួយនឹងការចោទសួរទៅនាងវិញថា «ពិសី មានសម្ផស្សស្រស់ស្អាតប៉ុណ្នឹងដែរ ម៉េចបានត្រូវខ្វះគួរគាប់ឫមកពីនាងរើសពេកទេដឹង»។ យ៉ាងណា នាង រតនៈ ពិសី មិនបានបង្ហាញចម្លើយឲ្យអ្នកគាំទ្រឲ្យអ្នកគាំទ្រអស់ចម្ងល់នៅទេ ហើយនាងថ្មីៗនេះ ប៉ុន្តែថ្មីៗនាងបង្ហាញសារត្អូញត្អែនៅក្នុងគណនីហ្វេសប៊ុក ដែលសារនោះ ក៏អាចថាជាចម្លើយបង្ហាញពីហេតុផល ក្នុងជម្រើសដែលនាំឲ្យបេះដូងនាង ស្ថិតក្នុងភាពឯការ។

ដោយនាងបង្ហាញយ៉ាងដូច្នេះថា «ហេតុអ្វី ម្នាក់ៗ ស្រលាញ់រាប់អានសម្លឹង ឃើញតែ ប្រយោជន៍ ពីខ្ញុំ ចឹង ???»។ តារាស្រីរាងតូចច្រឡឹង ល្បីដោយសារសម្ផស្សដើមទ្រូងសិចស៊ីរូបនេះ ពោលបង្ហាញជម្រើសបេះដូងថា« ខ្ញុំមិនចង់បានការស្រលាញ់រាប់អានក្លែងក្លាយរបស់អ្នកទេ ព្រោះ ខ្ញុំចំណាយចិត្ដលើការសេពគប់របស់ ខ្ញុំមិនមែនជាការលេងសើចតែសំបកក្រៅដូចពួកអ្នក មនុស្សបើខ្ញុំដាក់ចិត្ដថារាប់អានហើយគឺខ្ញុំមិនដែលចាត់ទុកដូចអ្នកដទៃទេ…សំខាន់ចង់បានភាពស្មោះត្រង់ចេញពីចិត្ដ។គង់ថ្ងៃណាមួយបាត់មនុស្សម្នាក់នេះអ្នកនឹងស្ដាយក្រោយ »។