កម្ពុជា៖ សង្ឃមួយអង្គគង់ចាំនៅវត្តអំបិល ត្រូវរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខណៈព្រះអង្គបានឡើងតភ្លើងនៅព្រះវិហារ ហើយរអិលជើងធ្លាក់មកបោក​ក្បាលនឹងថ្មក្បែរកាំជណ្តើរ។

មកទល់ពេលនេះ មិនទាន់ទទួលដំណឹងបន្ថែមពាក់ព័ន្ធនៃការវិវត្តរបួសធ្ងន់ធ្ងររបស់ព្រះសង្ឃមួយអង្គគង់នៅវត្តអំពិលនោះទេ ដោយគ្រាន់តែព្រះអង្គព្រះនាម ចូច គីឡា មានសង្ឃដីកអំពាវនាវថា «បើមានញោមញាតិមានសទ្ធារ សូមមេត្តាជួយផង 0886161909»។