ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ប្រកាសលាលែងពីសិល្បៈមិនទាន់បានប៉ុន្មា​ន​ផងស្រាប់តែមានបណ្ដាញសង្គមមួយបានទម្លាយថា«សូមស្វាគមន៍វត្តមានរបស់កំពូលតារាចម្រៀងល្បីលោក​សុះ​ម៉ាច សម្រាប់ការចូលរួម ព្រឹត្តិការណ៍ព្រះវិហាមហាសង្ក្រាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ»។
ខណៈដែលលោក សុះ ម៉ាច មានកំណើរពីឈាមជ័រវីរៈសិល្បៈសម័យដើម ដែលមានឪពុកឈ្មោះ សុះ ម៉ាត់ ជាតារាច​ម្រៀ​ងដ៏ល្បី ដែលថា ចម្រៀងកន្ទ្រឹម មិនមែនជារបស់ខ្មែរនោះ ហាក់មិនមានការសាទរពីមជ្ឈដ្ឋានមហាជននោះឡើយ។
ជាមួយការបង្ហាញវត្តម្ដងទៀតក្នុងព្រឹត្តិការណ៏សង្ក្រានឆ្នាំថ្មីនៅខេត្តព្រះវិហារ ក្រោយប្រកាសផ្អាកឈប់ខ្វល់ពីសិល្បៈរបស់លោក សុះ ម៉ាចនៅពុំទាន់មានការបកស្រាយផ្ទាល់ពីសមីខ្លួនឡើយ។